កូរ៉េខាងត្បូង ទទូចឲ្យ​ជប៉ុនឈប់ធ្វើការទាមទារទឹកដី មកលើប្រជុំកោះមានជម្លោះ Dokdo ទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងត្បូង ទទូចឲ្យ​ជប៉ុនឈប់ធ្វើការទាមទារទឹកដី មកលើប្រជុំកោះមានជម្លោះ Dokdo ទៀត

28/08/2018
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះ បានទទូចឲ្យជប៉ុន ឈប់ធ្វើការទាមទារទឹកដី មកលើ​ប្រជុំកោះមានទំនាស់​ ហៅជាភាសាកូរ៉េថា Dokdo និងជាភាសាជប៉ុនថា Takeshima ដែលស្ថិតនៅចន្លោះប្រទេសទាំងពីរតទៅទៀត។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
សម្រាប់រយៈពេល១៤ឆ្នាំជាប់ៗគ្នាកន្លងមកនេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានធ្វើការទាមទារទឹកដីមកលើប្រជុំកោះខាងលើ តាមរយៈ​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួនស្តីពីវិស័យការពារជាតិ។ ចំណែកកូរ៉េខាងត្បូងវិញ បានចាត់ទុកទង្វើនេះថា គឺជាការបដិសេធរបស់​ជប៉ុន ​​ដែលមកទល់ពេលនេះ នៅតែមិនព្រមលុបលាងកំហុសកាលពីអតីត​កាលរបស់ខ្លួន ខណៈ​ប្រជុំកោះនេះ ត្រូវបានចាត់បញ្ចូលទៅ​ក្នុង​ទឹក​ដី​ជប៉ុន កាលពីសម័យអាណានិគមឆ្នាំ១៩១០ដល់១៩៤៥​របស់ជប៉ុន មកលើឧបទ្វីបកូរ៉េ។

គួរជម្រាបថា កូរ៉េខាងត្បូង ទទួលបានអធិបតេយ្យភាពលើសិទ្ធិកាន់កាប់ប្រជុំខាងលើឡើងវិញ ក្រោយពីរំដោះខ្លួនបានចេញពី​​នឹម​​អាណានិគមរបស់ជប៉ុន៕​