គ្រោះ​រញ្ជួយដីដ៏​កក្រើកកម្រិត​៦.៤រ៉ិចទ័រ វាយប្រហារ​តំបន់​ក្បែរកោះ Lombok ភាគកណ្តាលឥណ្ឌូណេស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះ​រញ្ជួយដីដ៏​កក្រើកកម្រិត​៦.៤រ៉ិចទ័រ វាយប្រហារ​តំបន់​ក្បែរកោះ Lombok ភាគកណ្តាលឥណ្ឌូណេស៊ី!

28/08/2018
(ហ្សាការតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារក្បែរ​​កោះ​លុម​បុក (Lombok) ភាគកណ្តាល​​ឥណ្ឌូណេស៊ី។ នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​​​អង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ភ្លាមៗបែបនេះ​ពុំទាន់មានសេចក្តីរាយការណ៍ អំពីការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះ ដោយសារគ្រោះរញ្ជួយដី​ខាងលើនៅ​ឡើយទេ។ ​​​​​ហេតុ​ការណ៍​រញ្ជួយផែនដី​ថ្មីនេះ មានជម្រៅ ១០គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ហើយវាពុំបាន​បង្កឲ្យមានការគំរាមកំហែង ​ពីរលកយក្ស​​ស៊ូណាមិនោះ​ទេ​។
គួរជម្រាបថា កោះលុមបុក ​(Lombok) នៃប្រទេស​ឥណ្ឌូណេស៊ី នាអំឡុងប៉ុន្មាន​សប្តាហ៍កន្លង​ទៅនេះ បានរងការវាយប្រហារ​ដោយ​រញ្ជួយដី​កម្រិតធ្ងន់ជាបន្ត​បន្ទាប់ ចាប់តាំងពីចុង​ខែកក្កដាមក ដែលបានបណ្តាល​ឲ្យ​មនុស្ស​សរុបជិត ៥០០នាក់ បាត់បង់​ជីវិត៕