សហរដ្ឋអាមេរិក ប្រកាសបញ្ចប់ការផ្អាកធ្វើសមយុទ្ធយោធា ចំពេលដែល​មានភាពតានតឹង នៅកូរ៉េខាងជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក ប្រកាសបញ្ចប់ការផ្អាកធ្វើសមយុទ្ធយោធា ចំពេលដែល​មានភាពតានតឹង នៅកូរ៉េខាងជើង

29/08/2018
(វ៉ាស៊ីនតោន)៖ អាមេរិក នឹងផ្អាកការធ្វើសមយុទ្ធយោធារបស់ខ្លួន នៅលើឧបទ្វីបកូរ៉េ ដោយការផ្អាកធ្វើសមយុទ្ធនេះ ត្រូវបានគេសម្រេចថា ជាវិធានការប្រកបដោយ «ទំនុកចិត្តល្អ» បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុនអ៊ុន, នេះបើតាមការបញ្ជាក់ពី ក្រសួងការពារជាតិអាមេរិក ហើយត្រូវបានចុះផ្សាយឲ្យដឹង ដោយសារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃទី២៨ ខែសីហានេះ។
​រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានលើកឡើងថា «យើងបានផ្អាកការធ្វើសមយុទ្ធយោធា ខ្នាតធំបំផុតជាច្រើន ដោយសារវាគឺជាវិធានការដ៏ល្អមួយ»។ យ៉ាងណាក៏ដោយ លោក Mattis មិនបានប្រាប់ឲ្យដឹងថា ការធ្វើសមយុទ្ធណាមួយជាមួយនឹងកងកម្លាំងសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុង Pyongyang មានការខឹងសម្បារ កាលពីពេលកន្លងទៅនោះ នឹងត្រូវចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះនោះទេ។
លោក Mattis បន្ថែមថា «យើងកំពុងសំឡឹងមើលពីដំណើរការនូវអ្វី ដែលយើងបាន​ចរចាគ្នា ហើយបន្ទាប់មក យើងនឹងគណនាពេលអនាគត ពីរបៀបដែលយើងត្រូវអនុវត្ត ឆ្ពោះទៅមុខ»។ ​លោក Mattis បានជំទាស់នៅពេលដែលត្រូវបានគេសួរថា ប្រសិនបើសមយុទ្ធចាប់ផ្តើមឡើងវិញ តើអាចត្រូវបានគេចាត់ទុកថា ជាការបង្កហេតុដែរឬទេ។

កាលពីខែមិថុនា បន្ទាប់ពីលោក ត្រាំ បានជួបជាមួយលោក គីម នៅសិង្ហបុរី, អាមេរិក បានលើកឡើងថា ខ្លួននឹងផ្អាកការធ្វើសមយុទ្ធ​​មួយចំនួន ជាមួយនឹងកូរ៉េខាងត្បូង ក្នុងនោះរួមទាំងសមយុទ្ធខ្នាតធំ Ulchi Freedom Guardian ដែលគ្រោងធ្វើឡើង នៅខែសីហានេះផងដែរ។

កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បានហ្វឹកហាត់រួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់កូរ៉េខាងជើង៕