ថ្មី! ក្រសួងប្រកាសរើសគ្រូកម្រិតឧត្ដមជាច្រើននាក់​ លក្ខខណ្ឌពិសេសសម្រាប់និស្សិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថ្មី! ក្រសួងប្រកាសរើសគ្រូកម្រិតឧត្ដមជាច្រើននាក់​ លក្ខខណ្ឌពិសេសសម្រាប់និស្សិត

28/08/2018
ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀប​ចំ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​ចំនួន​ ១០០​នាក់ សម្រាប់​បម្រើ​ការ​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ និង​អង្គភាព​នានា​។

សូម​រំឭក​ថា លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​រួមមាន៖​

​១. ជា​និស្សិត​សុទ្ធសាធ​ដែល​មិន​ទាន់​មាន​ក្រប​ខណ្ឌ​មន្ត្រី​រាជការ

២. ជា​បុគ្គលិក​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​យុវជន និង​កីឡា

៣. មាន​សញ្ជាតិ​ខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់ មាន​សុខភាព​ល្អ មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ឡើង​ទៅ និង​ត្រូវ​មាន​លក្ខខណ្ឌ​អាយុ​គិត​ដល់​ថ្ងៃ​ប្រឡង​ជ្រើស​រើស​ដូច​ខាង​ក្រោម៖

សម្រាប់​បេក្ខជន​ដែល​ជា​និស្សិត​សុទ្ធសាធ

  • បេក្ខជន​មាន​កម្រិត​បណ្ដុះបណ្ដាល​ចាប់​ពី​ថ្នាក់​បណ្ឌិត​ឡើង​ទៅ ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​អាយុ
  • បេក្ខជន​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឬ​សញ្ញាបត្រ​សមមូល
  • ត្រូវ​មាន​អាយុ​ច្រើន​បំផុត​៤០​ឆ្នាំ គិតត្រឹម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨
  • បេក្ខជន​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​សមមូល ត្រូវ​មាន​អាយុ​ច្រើន​បំផុត៣៥​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨
  • សម្រាប់​បេក្ខជន​ជា​បុគ្គលិក​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​ត្រូវ​បាន​លើក​លែង​លក្ខខណ្ឌ​អាយុ​។ សូមចុចទិីនេះអានលម្អិត ការ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្តម ។


ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ចុះ​ឈ្មោះ​ប្រឡង គឺ​ចាប់​ពី​ថ្ងៃ​ប្រកាស​ដំណឹង​នេះ រហូត​ដល់ ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:០០ ជា​កំហិត ដោយ​អាច​ដាក់​ពាក្យ​នៅ​ការិយាល័យ​ក្របខ័ណ្ឌ​នៃ​នាយកដ្ឋាន​បុគ្គលិក ។ ​រី​ឯ​​សម័យ​ប្រឡង​គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨។