ជិតលែង​លះពីអឺរ៉ុប​ផ្លូវការ នាយករដ្ឋមន្ត្រី​អង់គ្លេសត្រៀមទៅ​ប្រទេស​០៣នៅអាហ្វ្រិក​ជាលើក​ដំបូង ដើម្បីពង្រីក​ទំនាក់ទំនង​ការបរទេស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជិតលែង​លះពីអឺរ៉ុប​ផ្លូវការ នាយករដ្ឋមន្ត្រី​អង់គ្លេសត្រៀមទៅ​ប្រទេស​០៣នៅអាហ្វ្រិក​ជាលើក​ដំបូង ដើម្បីពង្រីក​ទំនាក់ទំនង​ការបរទេស!

28/08/2018
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នឹងបំពេញដំណើរ​ទស្សនៈកិច្ចផ្លូវការ ទៅកាន់ប្រទេស​ចំនួន ០៣ នៅទ្វីបអាហ្វ្រិក នាសប្តាហ៍នេះ ក្នុងគោលបំណង​ដើម្បីបង្កើន​ទំនាក់ទំនងពាណិជ្ជកម្ម ក្រោយពីចក្រភព​អង់គ្លេស ចាកចេញពី​សហភាពអឺរ៉ុប។ នេះបើយោងតាម​សារព័ត៌មាន RT បានចុះផ្សាយ​ឲ្យដឹង នាព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហានេះ។

​វានឹងក្លាយជា​ដំណើរទស្សនកិច្ចផ្លូវការ​លើកដំបូង​របស់​លោកស្រី ទៅកាន់ទ្វីប​អាហ្វ្រិក ចាប់តាំងពី​លោកស្រី បានក្លាយជាមេដឹកនាំ​អង់គ្លេស​នៅក្នុងឆ្នាំ២០១៦។
លោកស្រី May ដែលមាន​ការអមដំណើរ​ដោយរដ្ឋមន្ត្រី​ជាច្រើនរូប និងអ្នក​តំណាង​អាជីវកម្ម​ចំនួន ២៩រូប មកពីផ្នែក​ផ្សេងៗ​ក្នុងវិស័យ​ឧស្សាហកម្ម នឹងធ្វើដំណើរ​ទៅកាន់ ប្រទេស​អាហ្វ្រិកខាងត្បូង, នីហ្សេរីយ៉ា និងកេនយ៉ា ក្នុងដំណើរទស្សន​កិច្ចផ្លូវការ​រយៈពេល ០៣ថ្ងៃ។

លោកស្រី​នឹងក្លាយជា​នាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស​ដំបូងគេ ដែលបានបំពេញ​ដំណើរទស្សនកិច្ច ទៅកាន់ប្រទេស​កេនយ៉ា ចាប់តាំងពី លោកស្រី​អតីតនាយក​រដ្ឋមន្ត្រី ម៉ាហ្គារ៉េត ថាតឆឺ (Margaret Thatcher) បានធ្វើដំណើរទស្សន​កិច្ច​ទៅកាន់ប្រទេស​មួយនេះ កាលពី​ឆ្នាំ១៩៨៨។
លោកស្រី May បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា «ខណៈយើង​រៀបចំ ចាកចេញពី​សហភាពអឺរ៉ុប ឥឡូវគឺជាពេល​វេលា​សម្រាប់ចក្រភពអង់គ្លេស ក្នុងការពង្រីក និងពង្រឹង​ទំនាក់ទំនង ក្នុងភាពជាដៃគូ​ជាសកល​​របស់ខ្លួន»។

គួរជម្រាបថា សារព័ត៌មាន​ខាងលើ មិនបានចេញផ្សាយឲ្យ​បានច្បាស់លាស់ នូវថ្ងៃនៃការធ្វើដំណើរ​ទស្សនកិច្ច របស់លោកស្រី​នាយករដ្ឋមន្ត្រី​នោះទេ គ្រាន់តែប្រាប់​ឲ្យដឹងថា នៅក្នុងសប្តាហ៍នេះតែម្តង៕