សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរកម្ពុជា ឈ្នះមេដាយមាស២គ្រឿង ក្នុងការប្រកួត Asian Games ជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យ ក្នុងរយៈពេល៦៤ឆ្នាំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរកម្ពុជា ឈ្នះមេដាយមាស២គ្រឿង ក្នុងការប្រកួត Asian Games ជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យ ក្នុងរយៈពេល៦៤ឆ្នាំ!

26/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហានេះ បានចូលរួមអបអរសាទរចំពោះកីឡាករកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា ដែលបានឈ្នះមេដាយមាសជាលើកទី២ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។

តាមរយៈ Facebook របស់សម្តេច, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នេះជាមោទនភាពថ្មីមួយទៀត សំរាប់ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី»
សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។ ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified (ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ​ Runabout 1100 Stock ។
សូមបញ្ជាក់ថា​ ការប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៨នេះ​ គឺចាប់នៅថ្ងៃទី​១៨​ សីហា​ ដល់​ ថ្ងៃទី០២​ កញ្ញា​ ឆ្នាំ២០១៨​ ហើយគិតត្រឹមថ្ងៃនេះកម្ពុជាយើងទទួលបានមេដាមាស២​គ្រឿង និងសំរឹទ្ធ១គ្រឿង​ ដែលនេះ គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលយើងដណ្ដើមបានមេដាយមាស២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ ចម្រើន គ្រប់ៗគ្នា​និងសូមរីករាយដំណើរកម្សាន្តនាចុងសប្តាហ៍នេះ៕