ចិន រិះគន់ថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ លើបញ្ហាកូរ៉េខាងជើងគឺជាសម្ដីគ្មានទំនួលខុសត្រូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិន រិះគន់ថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ លើបញ្ហាកូរ៉េខាងជើងគឺជាសម្ដីគ្មានទំនួលខុសត្រូវ

26/08/2018
(ប៉េកាំង)៖ ក្រសួងការបរទេសចិន បាននិយាយថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ គឺជាសម្ដីគ្មានទំនួលខុសត្រូវទាល់តែ សោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថាទីក្រុងប៉េកាំង មិនបានដាក់សម្ពាធគ្រប់គ្រាន់ឡើយឱ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ​ទី២៦ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ​ កាង បានលើកឡើងដូច្នេះថា៖«ភាគីសហរដ្ឋអាមេរិក គឺកំពុងប្រឆាំងនឹងមូលដ្ឋានពិតជាក់ស្ដែង ហើយចិនពិតជាមានការព្រួយបារម្ភ ជាខ្លាំងចំពោះបញ្ហានេះ...ប៉ុន្តែទីក្រុងប៉េកាំង នឹងបន្តចូលរួមចំណែកក្នុងលក្ខណៈស្ថាបនាដើម្បីដោះស្រាយបញ្ហានៅលើ ឧបទ្វីបកូរ៉េ»
គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងប៉េកាំងកើតមានឡើង ក្រោយលោក​ដូណាល់ ត្រាំ បានចោទថា ចិនមិនបានជួយសហរដ្ឋអាមេរិក ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេដោយសារតែជម្លោះពាណិជ្ជកម្មបច្ចុប្បន្នរវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត លោកត្រាំ ក៏បានស្នើផងដែរឱ្យ​រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះផងដែរ៕