រុស្ស៊ី ចោទសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ថាកំពុងរៀបចំការវាយប្រហារជាថ្មី លើរដ្ឋាភិបាលស៊ីរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៊ី ចោទសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ថាកំពុងរៀបចំការវាយប្រហារជាថ្មី លើរដ្ឋាភិបាលស៊ីរី

26/08/2018
(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក​ អង់គ្លេស និងបារាំង ថាកំពុងរៀបចំការវាយប្រហារសាជាថ្មី ប្រឆាំងនឹងប្រទេសស៊ីរី ដោយប្រើលេសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។
ការអះអាងបែបនេះ របស់ក្រសួងការពារជាតិរុស្ស៊ី ធ្វើឡើងក្រោយនាវាពិឃាតអាមេរិក USS The Sullivans បំពាក់ដោយគ្រាប់ មីស៊ីល៥៦គ្រាប់ បានធ្វើដំណើរទៅដល់ឈូងសមុទ្រពែកកាលពីប៉ុន្មានថ្ងៃមុននេះ ខណៈយន្ដហោះទម្លាក់គ្រាប់បែក В-1В ត្រូវ បានដាក់ពង្រាយនៅឯមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះដូច្នេះថា៖«...សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កំពុងរកលេសចោទប្រកាន់ថាទីក្រុងដាម៉ាស់ប្រើប្រាស់អាវុធគីមី ហើយពួកគេនឹងប្រើប្រាស់លេសនេះបើកការ វាយប្រហារសាជាថ្មីប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចស៊ីរី»

សូមជម្រាបថា បើតាមលោក Konashenkov ក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Idlib ក៏កំពុងរៀបចំការវាយប្រហារដោយអាវុធគីមី ប្រឆាំងនឹងជនស៊ីវិល ដើម្បីទម្លាក់កំហុសលើកងកម្លាំងស៊ីរីផងដែរ៕