ការដាក់ទូរសព្ទក្នុងហោប៉ៅកើតមានញឹកញាប់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយការសិក្សាបានរកឃើញថាទម្លាប់នេះអាចប៉ះពាល់ដល់សុខភាពជាពិសេសចំពោះបុរស។
លទ្ធផលសិក្សាស្រាវជ្រាវលើវិទ្យុសកម្មបង្ហាញថា ការដាក់ទូរសព្ទកៀកនឹងប្រដាប់បន្តពូជ ក្នុងរយៈពេលយូរ អាចកាត់បន្ថយចំនួនមេជីវិតឈ្មោលបាន ហើយមេជីវិតនៅរស់មួយចំនួនក៏អាចនឹងត្រូវបំផ្លាញ DNA ផងដែរ។
ការសិក្សាដោយមនុស្សមួយក្រុម នៅសកលវិទ្យាល័យ Newcastle ប្រទេសអូស្ត្រាលី ជាច្រើនឆ្នាំបានប្រមូលភស្តុតាង ដើម្បីការពារការរកឃើញនេះ។ កម្រិតប៉ះពាល់ដោយទូរសព្ទ អាចកាត់បន្ថយកំណើនមេជីវិតឈ្មោល ៨% និងភាពរស់រានរបស់មេជីវិតឈ្មោលដល់ទៅ ៩%។
ការបន្តដាក់ទូរសព្ទក្នុងហោប៉ៅ បានមើលរំលងសុខភាពនាពេលអនាគត ដែលអាចនឹងបំផ្លាញដល់ DNA របស់មេជីវិតឈ្មោលបាន។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ជាតិវិទ្យុសកម្មរបស់ទូរសព្ទអាចនាំឲ្យកើតជម្ងឺមហារីក។
លោកសាស្រ្តាចារ្យ Joel Moskovitz បានបញ្ជាក់ថា ការរកឃើញនេះជាភស្តុតាងយ៉ាងច្បាស់ថា បុរសមិនគួរដាក់ទូរសព្ទនៅក្បែរប្រដាប់ប្រភេទ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបន្តពូជ។
ប្រភព៖ nzherald
