Mac ជាកុំព្យូទ័រដែលអ្នកចូលចិត្តស៊ីប្រេនចង់បានបំផុតដោយសាររូបរាង និងគុណភាព។ ត្បិតថ្លៃបន្តិច ប៉ុន្តែកុំព្យូទ័ររបស់ Apple មានចំណុចខ្លាំងស័ក្កសមតម្លៃដែលគេហ៊ានចំណាយ។
០១. ជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់ Apple៖
កុំព្យូទ័រ Mac អាចដំណើរការបានយ៉ាងរលូនជាមួយ iPhone និង iPad ទាំង Hardware និង Software។ ឧទាហរណ៍ បើថតរូបលើ iPhone ប្រព័ន្ធនឹង Sync ដោយស្វ័យប្រវត្តិ តាមរយៈ iCloud ទៅកាន់ iPad Pro ឬ iMac។
០២. ការអាប់ដេតប្រព័ន្ធ ទាន់ពេលវេលា៖
Windows មានក្រុមហ៊ុនផលិតកុំព្យូទ័រច្រើនយកប្រើប្រាស់ ហើយកំណែទម្រង់ប្រព័ន្ធថ្មី អាចនឹងមានបញ្ហាច្រើន ដោយសារមានប្រើ Hardware ខុសៗគ្នា។
ផលិតផល Apple តាំងពី Hardware និង Software ចេញពីក្រុមហ៊ុនតែមួយ ការអាប់ដេត បានលឿនមិនសូវមានបញ្ហា។ ការអាប់ដេតទាន់ពេលវេលា អាចជួយដោះស្រាយចន្លោះប្រហោងរបស់ប្រព័ន្ធ ជាពិសេសពង្រឹងលើប្រព័ន្ធសុវត្ថិភាព។
០៣. ម៉ាស៊ីន Mac ធន់ប្រើបានយូរ៖
កុំព្យូទ័រ Mac ប្រើច្រើនឆ្នាំ នៅតែដំណើរការបានល្អ ទទួលបានកំណែទម្រង់ថ្មីៗ ដោយសារមានការយកចិត្តទុកដាក់ពី Apple លើផលិតផលចាស់មួយចំនួនរបស់ខ្លួន។
០៤. រូបរាងស្អាត មានអារម្មណ៍ជាឧបករណ៍កម្រិតចុងក្រោយ៖
Apple បានចំណាយពេលវេលាយ៉ាងប្រយ័ត្នប្រយែងក្នុងការរចនាកុំព្យូទ័រ ធ្វើឲ្យរូបរាងរួមជាមួយសមាសធាតុចេញមកស្អាតសមនឹងតម្លៃ។
មិនតិចនាក់ទេ ប្រើកុំព្យូទ័រ Mac ហើយជាប់ចិត្ត មិនចង់ប្ដូរទៅ Windows។ កុំព្យូទ័រមានរូបរាងស្អាត Hardware និង Software រឹងមាំ ព្រមទាំងមានការអាប់ដេតប្រព័ន្ធទាន់ពេលវេលា។ មួយវិញទៀត អាចប្រើបានយូរឆ្នាំពី ៣ ទៅ ៥ ឆ្នាំ៕
ប្រភព៖ Businessinsider