គុណសម្បត្តិ​ និង​គុណវិបត្តិ​ស្មាតហ្វូន​មានដូចគ្នា បើប្រើខុស​ប្រយ័ត្ន​ធ្ងន់ក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គុណសម្បត្តិ​ និង​គុណវិបត្តិ​ស្មាតហ្វូន​មានដូចគ្នា បើប្រើខុស​ប្រយ័ត្ន​ធ្ងន់ក

25/08/2018
ស្មាតហ្វូន​ មាន​តម្រូវការ​ប្រើប្រាស់​ច្រើន​ ស្ទើរ​តែ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​ មាន​ប្រតិទិន​ ម៉ោង​រោទ៍​ ឬ​ GPS។​ ទន្ទឹម​នឹង​មាន​អត្ថប្រយោជន៍​ច្រើន​ ក៏​មាន​ចំណុច​មិន​ល្អ​ផង​ដែរ​។

គុណវិបត្តិ​​៖

Privacy មិន ១០០%​៖
ពេល​ទូរសព្ទ​ត្រូវ​បាន​លួច​ ព័ត៌មាន​ប្រហែល​ជា​លែង​សំងាត់​ទៀត​ហើយ​ ដូចនេះ​ទូរសព្ទ​ចាំបាច់​គួរ​តែ​ Lock ប្រើ​លេខ​កូដ​រឹងមាំ​។ ពេល​ខ្លះ​ អ្នក​ប្រហែល​ប្រើ​ទូរសព្ទ​ទិញ​ទំនិញ​នានា​ ហើយ​ព័ត៌មាន​នោះ​ក៏​ប្រហែល​រក្សាទុក​ផង​ដែរ​។ បើ​មិន​ប្រយ័ត្ន​ ជាពិសេស អ្នក​ក្បែរ​ខ្លួន​ អាច​នឹង​ចូល​ប្រើប្រាស់​ បើ​មាន​គំនិត​មិន​ល្អ​។

ការ​រំខាន​​៖
មនុស្ស​ភាគច្រើន​ អាច​នឹង​បាត់បង់​ការ​ផ្ចង់​អារម្មណ៍​ ពេល​ឮ​សំឡេង​រោទ៍​មាន​ការ​ហៅ​ចូល​ ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ អំឡុង​ពេល​បើកបរ​។

បញ្ហា​សុខភាព​​៖
ពន្លឺ​ពណ៌ខៀវ​បញ្ចេញ​ពី​អេក្រង់​ទូរសព្ទ​ អាច​ប៉ះពាល់​ប្រស្រីភ្នែក​ ពេល​ប្រើប្រាស់​យូរ​ ជាពិសេស​ពេល​យប់​។ ទាញ​ទូរសព្ទ​ពេល​ចូល​គ្រែ​គេង​ ​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ ​អស់​កម្លាំង​ ប៉ះពាល់​អារម្មណ៍​បំពេញ​ការងារ​នៅ​ថ្ងៃ​បន្ទាប់​។

ញៀន​​៖
ហ្គេម​ និង​បណ្ដាញ​សង្គម​ ជា​ចំណុច​ចម្បង​ភាគច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ញៀន​។ មិន​តិច​នាក់​ទេ​ ភ្ញាក់​ពី​ព្រលឹម​ ពិនិត្យ​មើល​ទូរសព្ទ​មុន​គេ​បង្អស់​។

គុណសម្បត្តិ​​៖

Privacy​៖
មិន​បារម្ភ​ពី​សារ​ជជែក​នានា​ លេច​ធ្លាយ​ដល់​នរណា​ម្នាក់​។ ស្មាតហ្វូន​ អាច​រក្សាទុក​ និង​ផ្ដល់​សុវត្ថិភាព​ដល់​ព័ត៌មាន​ទាំង​នេះ​ ដោយសារ​មាន​ប្រព័ន្ធ​ Lock អាច​ជា​ លេខ PIN ឬ ស្កេន​ម្រាមដៃ​ ដើម្បី​ Lock ទូរសព្ទ​។ ទាំង​នេះ​អាច​ការពារ​ សារ​ផ្ទាល់​ខ្លួន​នានា​ បាន​។

រក្សា​ទំនាក់ទំនង​​៖
អាច​ផ្ញើ​សារ​ទៅ​មិត្តភក្ដិ​ ឬ​ក្រុម​គ្រួសារ​បាន​ឆាប់​រហ័ស​ សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ​។ អាច​ផ្ញើ​ជា​រូបភាព​ ឬ​វីដេអូ​ក៏​បាន​។

ងាយស្រួល​ចូល​ប្រើប្រាស់​អ៊ីមែល​ បណ្ដាញ​សង្គម​​៖
អាច​ត្រួតពិនិត្យ​ ឬ​ប្រើប្រាស់​អ៊ីមែល​ និង​បណ្ដាញ​សង្គម​ ភ្ជាប់​ទំនាក់ទំនង​បាន​រហ័ស​ និង​ងាយស្រួល​គ្រប់​ទីកន្លែង​ ព្រោះ​ភាគច្រើន​ កម្រ​មាន​អ្នក​យក​កុំព្យូទ័រ​ភ្ជាប់​ខ្លួន​រាល់​ពេល​ណាស់​។

បំពេញ​ការងារ​ប្រចាំថ្ងៃ​ មាន​ភាព​ងាយស្រួល​​៖
អាច​ប្រើ​កុម្ម៉ង់​ម្ហូប​ ឬ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ បាន​យ៉ាង​ងាយស្រួល​ពី​គ្រប់​ទីកន្លែង​។ ក៏​អាច​ប្រើ​សរសេរ​កំណត់​ហេតុ​ បញ្ជី​សកម្មភាព​អនុវត្ត​ប្រចាំថ្ងៃ​ ឬ​បញ្ជី​គ្រឿងទេស​កុំ​ឲ្យ​ភ្លេច​ពេល​ដើរ​ផ្សារ​។

GPS​៖
អាច​ប្រើ​ជា​ឧបករណ៍​ GPS ​ស្វែងរក​ទិសដៅ​ តំបន់​ណា​មួយ​ ករណី​មិន​ស្គាល់​ផ្លូវ​។ កម្មវិធី​ជា​ច្រើនក៏​អាច​បង្ហាញ​ទីតាំង​មាន​ចរាចរណ៍​ចង្អៀត​ ងាយស្រួល​រក​ផ្លូវ​ផ្សេង​ បើកបរ​បាន​រហ័ស​។

កម្សាន្ត​អារម្មណ៍​​៖
អាច​ជួយ​លំហែ​អារម្មណ៍​បាន​ជាមួយ​តន្ត្រី​ រឿង​ ឬ​ហ្គេម​នានា​។

ស្វែងរក​អ្វី​មួយ​ធ្វើ​៖
អាច​ប្រើ​ភ្ជាប់​អ៊ីនធឺណិត​ពី​ Wi-Fi ឬ​ទិន្នន័យ​ពី​ស៊ីម​ផ្ទាល់​ ស្វែងរក​ហាង​កាហ្វេ​ សារមន្ទីរ​ ឬ​ភោជនីយដ្ឋាន​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទាំង​នៅ​ជិត​ ឬ​នៅ​ឆ្ងាយ​៕





ប្រភព៖ Technobezz