ម៉ូដែលនេះ រចនាបថតួខ្លួននៅផ្នែកខាងមុខមានអេក្រង់ឆកបែប Waterdrop Display ដូចត្រកូល F9 មានមាត្រដ្ឋានផ្ទៃពេញដល់ ៩១,៥ ភាគរយ ការពារដោយស្រទាប់ក្រៅនៃកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយ បន្សំឈីប Snapdragon 710 ទើបប្រកាសនាខែឧសភា អាចដំណើរការមុខងារ AI បានល្អប្រសើរដដែល។
ផ្នែកកាមេរ៉ាមុខទំហំ ២៥MP មាន Aperture f/2.0 ស្របពេលខាងក្រោយទម្រេត ៣ ជាប់គ្នាបែបបញ្ឈរ ទ្រដោយគ្រាប់ Flash នៅផ្នែកខាងក្រោម ខណៈមួយគ្រាប់កណ្តាលទំហំ 12MP អាចផ្លាស់ Aperture ពី f/1.5 ទៅ f/2.4 ដើរតាមគន្លង Glaxy Note 9/S9+។ គ្រាប់ទីពីរទំហំ ២០MP មាន Aperture f/2.6 ស្របពេលគ្រាន់ទីបីជាប្រភេទ 3D TOF (Time of Flight) Depth Sensor។
ដោយមានមុខងារពិសេសស្កេនខ្ចៅដៃលើអេក្រង់ ក៏ជំរុញឲ្យស្មាតហ្វូនសេរ៊ីឆ្នាំ ២០១៨ នេះ មានតម្លៃ ៤ ២៩៩ យន់ ឬប្រហែល ៦២៥ ដុល្លារ ត្រៀមដាក់លក់នាពាក់កណ្តាលខែតុលា ក្នុងទីផ្សារប្រទេសចិន។
+លក្ខណៈសម្បត្តិម៉ាស៊ីន R17 Pro៖
- អេក្រង់: ៦,៤ អ៊ីញ ប្រភេទ AMOLED កម្រិត ១ ០៨០ x ២ ៣៤០ ភីកសែល មាត្រដ្ឋាន ៩១,៥ ភាគរយ
- បន្ទះឈីប: Qualcomm Snapdragon 710
- RAM: 8GB
- ROM: 128GB គាំទ្រការបន្ថែម microSD Card
- កាមេរ៉ាមុខ: ២៥MP មាន Aperture f/2.0
- កាមេរ៉ាក្រោយ: គ្រាប់ទី ១ ទំហំ 12MP មាន Aperture ផ្លាស់ពី f/1.5-f/2.4 ខណៈគ្រាប់ទី ២ ទំហំ 20MP មាន Aperture f/2.6 និងទីបីមិនបង្ហើបច្បាស់ ត្រឹមដឹងមានមុខងារ TOF
- ថាមពលថ្ម: ទំហំ ៣ ៧០០mAh អមមុខងារសាកថ្មរហ័ស SuperVOOC ត្រឹម ១០ នាទីឡើងដល់ ៤០ ភាគរយ
- ប្រព័ន្ធប្រតិបត្តិ: Android 8.1 (Oreo) អមផ្ទៃកម្មវិធី ColorOS 5.1
ប្រភព៖ techmoblog