សម្តេចតេជោ ហ៊ុន សែន សោកស្តាយដែលគណបក្សខ្លះមិនបានចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីរួមចំណែកកសាងជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន សោកស្តាយដែលគណបក្សខ្លះមិនបានចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីរួមចំណែកកសាងជាតិ

23/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានលើកឡើងដោយសម្តែងការសោកស្តាយចំពោះគណបក្សចំនួន២ ដែលមិនបានចូលរួមជាមួយ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលផ្តល់ឱកាសដើម្បីឱ្យគណបក្សនយោបាយក្រៅរដ្ឋសភាចូលរួមចំណែកកសាងប្រទេសជាតិ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺដើម្បីទុកឱកាសឱ្យគណបក្សក្រៅរដ្ឋសភា បានចូលរួមចំណែកបម្រើជាតិ និងនាំមកនូវការបង្រួបបង្រួមជាតិ ដែលគណបក្សទាំងនោះសុទ្ធតែមានធនធាន ធនធានបញ្ញា ដូចគណបក្សប្រជាំជនកម្ពុជាដែរ ប៉ុន្តែគណបក្សមួយចំនួនបែរជាមិនចូលរួម។

សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «ក្រៅពីគណបក្សប្រជាជនកម្ពុជា គណបក្ស១៩ផ្សេងទៀត ក៏មានធនធានមនុស្ស ធនធានបញ្ហារបស់គេ ដូច្នេះយើងមិនត្រូវមើលរំលងនូវ បញ្ហាទាំងអស់នេះទេ ឱ្យតែអ្វីដែលនាំមកនូវការបង្រួបបង្រួមជាតិ។ ខ្ញុំក៏មានការសោកស្តាយដែរ ដែលឆ្លៀតក្នុងឱកាសនេះផ្តាំផ្ញើទៅគណបក្សនយោបាយខ្លះ នៅពេលដែលខ្ញុំទុកលទ្ធភាពដើម្បីឱ្យអស់លោកធ្វើ អស់លោកបែរជាតម្រូវឱ្យខ្ញុំវិញ»
សម្តេចបានបន្តថា គណបក្សខ្លះដែលមិនចូលរួម បានធ្វើសេចក្តីថ្លែងការណ៍ថា គាំទ្រគំនិតបង្កើតនេះហើយប៉ុន្តែពួកគេនៅរង់ចាំឱ្យរដ្ឋសភា​ និងរដ្ឋាភិបាលដំណើរការសិន ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលបង្ហាញអំពីយន្តការជាក់លាក់ផងដែរ។ សម្តេចបញ្ជាក់ថា គ្រាន់តែព្រះរាជក្រឹត្យមួយមិនពិបាកទេ។ សម្តេចបានចាត់ទុកថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយទាំងនោះទៅវិញទេ។

សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន៤ផ្សេងទៀត ដែលមិនបានចូលរួមនោះរួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង ទី៤៖ គណបក្សខ្មែរឈប់ក្រ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីគណបក្សចំនួន១៦ បានពេញចិត្តចំពោះការចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

គណបក្សទាំង១៦នោះរួមមាន៖ 
១៖ គណបក្សខ្មែររួបរួមជាតិ
២៖ គណបក្សពន្លឺថ្មី
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែរក្រោក
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧៖ គណបក្សសាធារណរដ្ឋខ្មែរ
៨៖ គណបក្សរស្មីខេមរា
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១៖ គណបក្សយុវជនកម្ពុជា
១២៖ គណបក្សធម្មាធិបតេយ្យ
១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥៖ គណបក្សខ្មែរតែមួយ
១៦៖ គណបក្សប្រជាជនកម្ពុជា៕