សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅរដ្ឋមន្ត្រី មេទាហាន មេប៉ូលិស ពេលចុះទៅតាមមូលដ្ឋានកុំឱ្យគេបាំងឆ័ត្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅរដ្ឋមន្ត្រី មេទាហាន មេប៉ូលិស ពេលចុះទៅតាមមូលដ្ឋានកុំឱ្យគេបាំងឆ័ត្រ

23/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញនៅកម្ពុជា បានមានប្រសាសន៍ផ្តាំទៅរដ្ឋមន្ត្រី មេទាហាន មេប៉ូលីស ពេលចុះទៅតាមមូលដ្ឋានកុំឱ្យបាំងឆ័ត្រ បើបាំងឆ័ត្រកុំយកមកចាកផ្សាយតាមទូរទស្សន៍។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។
នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អស់លោកទាំងឡាយដែលជាមន្ត្រីចុះទៅមូលដ្ឋាន ឬមេទ័ពខ្លះ មេប៉ូលីសខ្លះចុះទៅមូលដ្ឋាន បើសិនជាមានគេបាំងឆ័ត្រ សូមកុំមកបញ្ចាំងក្នុងទូរទស្សន៍ អាក្រក់មើលណាស់លោកអើយ អាក្រក់មើលមែនទែន [...] អ្នកខ្លះផ្កាយ៣ ឱ្យអាស័ក្តិ៥បាំងឆ័ត្រឱ្យខ្លួន វាដូចជាហួសហេតុពេកហើយ»

ទទ្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានមានប្រសាសន៍បន្តថា សម្រាប់សម្តេចវិញបើភ្លៀង ក៏មិនឱ្យគេយកឆ័ត្រ មកឈរបាំងឱ្យខ្លួននោះទេ គឺមិនមានទម្លាប់ឱ្យគេបាំងដែលប្រសិនបើបាំងគឺកាន់ដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនោះដែរសម្តេតេជោ ក៏បានផ្តាំដល់អាជ្ញាធរទាំងអស់ ត្រូវដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ជូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ក៏ចេញបញ្ជាឲ្យក្រសួងកសិកម្ម ត្រៀមគ្រាប់ពូជសម្រាប់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះធម្មជាតិនេះផងដែរ៕