Apple កំពុងខិតខំកាត់បន្ថយការចំណាយលើគ្រឿងបន្លាស់ផលិតផលិតផលជំនាន់ថ្មី ដែលរួមមាន iPhone, iPad និង MacBook ជាដើម។
ផ្អែកតាម Digi Times ក្រុមហ៊ុនផលិតបង្គំថ្មមានមូលដ្ឋាននៅតៃវ៉ាន់ ឈ្មោះ Simplo Technology បានប្ដូរពីធ្វើការជាមួយ Apple មកផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតកង់អគ្គិសនីវិញ។ iPhone និងផលិតផល Apple ថ្មីដទៃទៀត នឹងត្រូវប្រើថ្មដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Desay Battery Technology និង Sunwoda Electronic មានមូលដ្ឋាននៅប្រទេសចិន។
ក្រុមហ៊ុនតៃវ៉ាន់ Catcher Technology ដែលជំនាញខាងផលិតតួម៉ាស៊ីនក៏កំពុងស្វែងរកអតិថិជនថ្មីផងដែរ ក្រោយពីបាត់បង់អតិថិជនដូចជា Apple។ ក្រុមហ៊ុន Apple បានសម្រេចប្ដូរទៅចាប់ដៃគូជាមួយក្រុមហ៊ុនចិន Everwin Precision Technology ដើម្បីផ្គត់ផ្គង់តួម៉ាស៊ីន។
កាត់បន្ថយការចំណាយលើការផលិត នឹងអាចឲ្យ Apple សម្រួលតម្លៃឧបករណ៍ថ្មីៗឲ្យកាន់តែប្រសើរជាងមុន។ Apple កំពុងត្រៀមប្រកាសចេញ iPhone ថ្មីចំនួន ៣ ស៊េរី ហើយគេរំពឹងថាស្មាតហ្វូនស៊េរីកប់ជាងគេនឹងបន្តមានតម្លៃចាប់ពី ៩៩៩ ដុល្លារ មិនឡើងថ្លៃនោះទេ៕
ប្រភព៖ GSMarena
