iPhone X មានអត្រាវាយតម្លៃស្រទាប់ការពារ IP67 កំណត់ដោយស្តង់ដារ IEC 60529 ទាក់ទងនឹងកម្រិតការពារឧបករណ៍ពីធូលីដី និងទឹក។ លេខ 6 បញ្ជាក់ពីកម្រិតការពារធូលីដី ខណៈលេខ 7 បញ្ជាក់ពីកម្រិតការពារជម្រាបទឹក។ iPhone X តាម Apple អះអាងថា អាចត្រាំទឹករយៈពេល ៣០ នាទី ក្នុងជម្រៅ ១.៥ ម៉ែត្រ។
IP67 របស់ iPhone X អាចការពារជម្រាបទឹក ឬសារធាតុរាវនានា ប៉ុន្តែកុំរំពឹង យកតាមខ្លួនពេលហែលមុជទឹកជ្រៅ ដោយសារសំពាធក្នុងទឹកជ្រៅ អាចងាយស្រួលនឹងបំផ្លាញសន្ទះការពារ។ គួរជៀសវាង ដាក់ត្រូវទឹកផ្ទាល់ពីក្បាលរុំម៉ាណេ ជាពិសេសទឹកប្រៃ ឬទឹកសមុទ្រ ងាយស្រួលនឹងបំផ្លាញស្រទាបការពារណាស់។
មិនគួរយក iPhone X តាមខ្លួនហែលទឹកសមុទ្រ ឬអាងទឹក ក្នុងរយៈពេលយូរនោះទេ។ បើចៃដន្យធ្លាក់ iPhone X ចូលទឹកប្រៃ ឬទឹកសមុទ្រ ត្រូវយកពីទឹកឲ្យបានឆាប់ ហើយបើឃើញថានៅដំណើរការ គួរលាងជាមួយទឹកសាប រួចជូត និងដាក់សន្តិល ដើម្បីសម្ងួត តាមសម្រួល៕
ប្រភព៖ iPhoneHacks