​ឥណ្ឌាបដិសេធជំនួយ១០០លានដុល្លារពីអេមីរ៉ាត អារ៉ាប់រួម សម្រាប់រដ្ឋ Kerala - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ឥណ្ឌាបដិសេធជំនួយ១០០លានដុល្លារពីអេមីរ៉ាត អារ៉ាប់រួម សម្រាប់រដ្ឋ Kerala

23/08/2018
(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោលជំនួយ ១០០លានដុល្លារ របស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម សម្រាប់មូលនិធិពិសេស ជួយដល់រដ្ឋ Kerala ដែលបាននិងកំពុងរងគ្រោះដោយសារទឹកជំនន់ដ៏មហាប្រល័យ ដែលបានផ្ដាច់ជីវិតប្រជាជនឥណ្ឌាច្រើនជាង ៤០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។​
ការបដិសេធជំនួយនេះកើតមានឡើង ខណៈក្រុមមន្ត្រីនៅក្នុងរដ្ឋ Kerala បានអំពាវនាវកញ្ចប់ជំនួយ ៣៧៥លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងញូដេលី។ ចំណែកឯ ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះ មិនបានបញ្ជាក់ពីហេតុផលនោះទេ ដោយគ្រាន់តែបង្ហាញក្ដីរីករាយចំពោះការសន្យាផ្ដល់ជំនួយពីបណ្ដាប្រទេសជាច្រើន។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ មួយចំនួនយល់ថារដ្ឋាភិបាលឥណ្ឌាបដិសេធជំនួយរបស់បរទេស គឺដើម្បីបង្ហាញថាទីក្រុងញូដេលីមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ដោះស្រាយបញ្ហាដោយខ្លួនឯង។
សូមជម្រាបថា គ្រោះទឹកជំនន់នៅក្នុងរដ្ឋ Kerala ចាប់តាំងពីខែមិថុនា បានផ្ដាច់ជីវិតកើនដល់៤២០នាក់ និង១.៣៤លាននាក់ កំពុងស្នាក់នៅតាមជម្រកបណ្ដោះអាសន្នជាង ៣៣០០កន្លែង នៅទូទាំងរដ្ឋមួយនេះ៕