ប្រធានាធិបតីរុស្ស៊ី៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គ្មានប្រយោជន៍អ្វីទាំងអស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីរុស្ស៊ី៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គ្មានប្រយោជន៍អ្វីទាំងអស់

23/08/2018
(​ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងទីក្រុងមូស្គូ គឺគ្មាន ប្រយោជន៍អ្វីទាំងអស់ ហើយមានតែបង្កជាផលវិបាកតែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនសន្យាថានឹងបញ្ជូនកញ្ចប់កាដូទណ្ឌកម្ម បន្ថែមឱ្យទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីហ្វាំងឡង់ លោក Sauli Niinisto នៅថ្ងៃពុធសប្ដាហ៍នេះ។
លោក ពូទីន បានលើកឡើងដូច្នេះថា៖«ការដាក់ទណ្ឌកម្ម គឺជាសកម្មភាពប្រឆាំងផលប្រយោជន៍រួម និង គ្មានប្រយោជន៍អ្វីទាំងអស់ ជាពិសេសគឺការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសដូចជារុស្ស៊ី...ហើយខ្ញុំសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងយល់ច្បាស់ថាគោលនយោបាយបែបនេះគ្មានអនាគតនោះទេ»
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក​ពូទីន ធ្វើឡើងក្រោយមន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារជាតិអាមេរិក លោកស្រី Sigal Mandelker បានឱ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មបន្ថែម...បើសិនជារុស្ស៊ីមិនព្រមបោះបង់ចោលនូវ អ្វីដែលលោកស្រីហៅថាសកម្មភាពប្រកបដោយគ្រោះថ្នាក់។
រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើបណ្ដាអង្គភាព និងក្រុមហ៊ុនរុស្ស៊ីជាច្រើនឆ្នាំមកហើយ ជុំវិញសំណុំរឿងវិបត្តិតំបន់គ្រីមមៀ ការព្យាយាមលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ការប្រើប្រាស់អាវុធគីមីនៅលើទឹកដីអង់គ្លេស រួមទាំងការរំលោភលើ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើងជាដើម៕