​កងទ័ពស៊ីរី បាញ់​ទម្លាក់យន្តហោះដ្រូន​​របស់ក្រុមឧទ្ទាម​ប្រឆាំងរដ្ឋាភិបាល សរុបជិត២០គ្រឿង ក្នុងរយៈពេលជិតមួយខែនេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​កងទ័ពស៊ីរី បាញ់​ទម្លាក់យន្តហោះដ្រូន​​របស់ក្រុមឧទ្ទាម​ប្រឆាំងរដ្ឋាភិបាល សរុបជិត២០គ្រឿង ក្នុងរយៈពេលជិតមួយខែនេះ​

23/08/2018
(ម៉ូស្គូ)៖ កងទ័ព​រដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីតលីប (Idlib) ភាគពាយ័ព្យប្រទេស បានបាញ់ទម្លាក់យន្តហោះដ្រូន​០៣គ្រឿង​​​ របស់​ក្រុម​ឧទ្ទាម​​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
នាប៉ុន្មានថ្ងៃមុននេះ ​កងទ័ព​ស៊ីរី​​បាន​ប្រទះឃើញ​យន្តហោះដ្រូន​ចំនួន០៣គ្រឿង ដែលបញ្ជាចេញពី​ទឹកដី​ស្ថិតក្រោមការកាន់កាប់​របស់​ក្រុមសកម្មប្រយុទ្ធ​ប្រឆាំងរដ្ឋាភិបាល ​ដើម្បីឆ្ពោះមកកាន់​ទីតាំងរបស់យោធា​ស៊ីរី នៅភាគខាងត្បូងខេត្ត Idlib ប៉ុន្តែដ្រូនទាំង០៣គ្រឿង​ត្រូវបានបាញ់កម្ទេច​ដោយ​កាំភ្លើងប្រឆាំងយន្តហោះ ZU-23 ហើយកងទ័ពស៊ីរី​ ពុំមាននរណាម្នាក់រងរបួសឡើយ។

គួរជម្រាបថា កាលពីសប្តាហ៍មុន កងការពារដែនអាកាស​នៅបន្ទាយមេមីម (Hmeymim) ក្នុងប្រទេសស៊ីរី ក៏បានបាញ់ទម្លាក់ដ្រូន​របស់​ពួក​ឧទ្ទាមសរុបចំនួន១៦គ្រឿង​ផងដែរ ​គិតចាប់តាំងពីដើមខែសីហានេះ៕