ស្វាយរៀង៖ ហេតុការណ៍នេះបានបង្កឲ្យអ្នកស្ទូចត្រី និងអ្នកលក់ដូរជិតនោះភ័យស្ទើលោះព្រលឹងមូលហេតុរថយន្តកុងតឺន័រមួយគ្រឿងទំនងម្ចាស់ស្រវឹងស្រាឬក៏ងងុយដេកបើករេពេញផ្លូវហើយក៏បុករះរបាស្ពានហាយវ៉េតាមបណ្តោយផ្លូវជាតិលេខ១ និងបានបុកទាំងម៉ូតូដែលអ្នកស្ទូចត្រីបញ្ឈទុកនៅគល់ស្ពានធ្លាក់ចូលក្នុងទឹកទន្លេ ហើយធ្លាក់ទាំងរថយន្តធ្វើឲ្យអ្នកស្ទូចត្រីភ័យស្ទើលោះព្រលឹងធ្លាក់ចូលក្នុងទឹកដែរត្រូវអ្នកធ្វើដំណើរគ្រាឡើងហើយនាំទៅផ្ទះភ្លាមៗចំណែកអ្នកបើកបររថយន្តបង្ករងរបួសស្រាលហើយបានចេញតាមកញ្ចក់រថយន្តរត់គេចខ្លួនបាត់ស្រមោលដែរ។
ករណីដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២០សីហា២០១៨ នៅចំណុចគល់ស្ពានហាយវ៉េស្ថិតនៅភូមិបាក់រនាស់សង្កាត់សង្ឃ័រក្រុងស្វាយរៀង។
បើតាមអ្នកឃើញផ្ទាល់ភ្នែកបានឲ្យដឹងថាមុនពេលកើតហេតុគេរថយន្តបង្កបើកបរពីទិសខាងកើតទៅលិចយ៉ាងលឿនរេពេញថ្នល់ធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវភ័យបើកគេចជៀសទាំងព្រលឹងចុងសក់ បន្ទាប់មករថយន្តបង្កបានរេចង្កូតមកខាងឆ្វេងបុករះរបាំងស្ពានប្រវែង៤០ម៉ែត្របាក់រាបដល់ដីបុកទាំងម៉ូតូមួយគ្រឿងដែលបញ្ឈរនៅគល់ស្ពានអុសរួចកិនពីលើធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃគោតែម្តង ។
ហើយរថយន្តបែកកញ្ចក់កាប៊ីនមុខទាំងស្រុងចំណែកអ្នកអង្គុយស្ទូចត្រីនៅមាត់ទឹកគល់ស្ពានភ្ញាក់ធ្លាក់ចូលក្នុងទឹកភ័យញ៉ចំប្រប់ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយគ្រាឡើងគោករួចជូនទៅផ្ទះភ្លាមៗ មិនដឹងថា មានផ្ទះសម្បែងនៅទីណានោះទេ។បន្ទាប់មកក៏មានមនុស្សម្នាមកចោមរោមមើលធ្វើឲ្យកកស្ទះចរាចរណ៍ផងដែរ៕
