ព្រៃវែង៖ បុរសម្នាក់បានស្លាប់នៅក្នុងស្រះទឹកក្រោយផ្ទះ របស់ខ្លួន បន្ទាប់ពីរូបគេរាយខ្សែភ្លើង ឆក់ត្រីក្នុងស្រះហើយរអិលជើងធ្លាក់ចូលទឹកឆក់ខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រះទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិចាន់ ឃុំព្រៃកណ្តៀងស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៨។
ជនរងគ្រោះឈ្មោះ តូច សារ៉ាន ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិចាន់ឃុំព្រៃកណ្តៀងស្រុកពាមរក៍។
ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើងដោតឌុយចេញពីព្រីក្នុងផ្ទះរបស់ខ្លួនដើម្បីឆក់ត្រី នៅស្រះខាងក្រោយផ្ទះ ហើយរអិលជើងឆ្លាក់ទៅក្នុងស្រះបណ្តាលអោយឆក់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យកោសល្យវិច្ច័យរួចឃើញថាជននេះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ក៏ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
