ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨នេះនគរបាល ស្រុកស្ទឹងហាវ បានធ្វើការចុះផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រោះនៃគ្រឿងញៀន នឹងធ្វើសាវតាជាតិ តាមបណ្តា គោលដៅខារ៉ាអូខេ បានចំនួន ៣កន្លែងមានដូចខាងក្រោម៖
១.ខារ៉ាអូខេឈ្មោះ (តែស៊ាង) ម្ជាស់ឈ្មោះ តែ ស៊ាង ស្ថិតនៅ ក្រុម ១៧ ភូមិ ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានបុគ្គលិកបំរើការងារ ចំនួន៥នាក់ស្រី ៥។
២.ខារ៉ាអូខេឈ្មោះ (ជំនោរជើងភ្នំ) ម្ជាស់ឈ្មោះ ញ៉ែវ លីហុង ស្ថិតនៅ ក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានបុគ្គលិកបំរើការងារចំនួន ៥នាក់ ស្រី ៥ ។
៣.ខារ៉ាអូខេឈ្មោះ សម្រស់ស្ទឹងហាវ ម្ចាស់ឈ្មោះ តឹង ប៊ុនហេង ស្ថិតនៅ ក្រុមទី១៧ ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានបុគ្គលិកបំរើការងារ ចំនួន ២៤នាក់ ប្រុស១នាក់។
បានអប់រំ ផ្សព្វផ្សាយ អោយពួកគាត់យល់ ដឹងអំពីផលប៉ះពាល់ នៃការសេពគ្រឿងញៀន ព្រមទាំង ហាមឃាត់មិនឲ្យមានការលក់ចែកចាយ ឬ ប្រើប្រាស់គ្រឿងញៀន ជាដាច់ខាត នៅតាមបន្ទប់ខារ៉ាអូខេ ក៏ដូចនៅតាមកន្លែងផ្សេងៗទៀត ៕
