គ្រោះទឹកជំនន់នៅឡាវ ផ្តាច់ជីវិតមនុស្ស៤៦នាក់ និងបង្កឲ្យបាត់ខ្លួនជិត១០០នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះទឹកជំនន់នៅឡាវ ផ្តាច់ជីវិតមនុស្ស៤៦នាក់ និងបង្កឲ្យបាត់ខ្លួនជិត១០០នាក់

22/08/2018
(វៀងច័ន្ទ)៖ គ្រោះទឹកជំនន់ដែលបង្កឡើង​ដោយព្យុះភ្លៀង នៅប្រទេសឡាវ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច៤៦នាក់ ខណៈ​៩៧នាក់ទៀត​​កំពុងបន្តបាត់ខ្លួន និង០៤នាក់បានរងរបួស។ នេះបើតាម​របាយការណ៍ចុងក្រោយ​របស់​​អាជ្ញាធរឡាវ ដកស្រង់ខ្លឹមសារ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ​ពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
​​ជាមួយគ្នានេះដែរ ​ប្រជាជនឡាវ២៣៦​,១៨៨នាក់ នៅក្នុងស្រុក៧៩នៃខេត្ត​ចំនួន១៤ បានទទួលរងផលប៉ះពាល់​ដោយគ្រោះទឹកជំនន់ បន្ទាប់ពី​ព្យុះ​ត្រូពិច Son Tinh និង Bebinca បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ ចាប់តាំងពីពាក់កណ្តាល​​ខែកក្កដា រហូតដល់​ពាក់កណ្តាលខែសីហា។ ក្រៅពីនេះ ​ដីស្រែនិងចម្ការសរុបជាង​១សែនហិកតាបានជន់លិច ប្រព័ន្ធធារាសាស្រ្តប្រមាណ២០០កន្លែង​រង​ការខូចខាត និងសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់។ ទន្ទឹមនឹងនេះ ​ផ្លូវថ្នល់ព្រមទាំង​ស្ពានប្រមាណ១៦០ខ្សែ ក៏បានរងការបំផ្លិច​បំផ្លាញ​ផងដែរ។​
គួរជម្រាបថា ​បើតាមការបញ្ជាក់ពីអាជ្ញាធរឡាវ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ​​ថវិកា​សរុប​១៥.៣លាន​ដុល្លារ ត្រូវបានបរិច្ចាគ ដើម្បីជួយ​ដល់ជនរងគ្រោះទាំងឡាយ៕