តួកគី ក្របួចបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបាញ់រះលើស្ថានទូត​អាមេរិក នៅ​រដ្ឋធានីអង់ការ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តួកគី ក្របួចបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបាញ់រះលើស្ថានទូត​អាមេរិក នៅ​រដ្ឋធានីអង់ការ៉ា

21/08/2018
(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានឲ្យដឹងថា ​ជនសង្ស័យជាបុរស​ចំនួនពីរនាក់ ដែលមានជាប់ពាក់ព័ន្ធនឹងករណីបាញ់រះលើស្ថានទូត​អាមេរិក​នៅឯរដ្ឋធានីអង់ការ៉ា កាលពីម្សិលមិញ ត្រូវចាប់ខ្លួនបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ជនសង្ស័យទាំងពីរខាងលើ ដែលធ្លាប់បានប្រព្រឹត្តបទល្មើស​នាពេលកន្លងមកនោះ ត្រូវអាជ្ញាធរចាប់ខ្លួនបាន ជាមួយអាវុធនិងរថយន្ត​ដែលពួកគេបានប្រើប្រាស់ក្នុងការវាយប្រហារ​លើស្ថានទូត​អាមេរិកកាលពីម្សិលមិញ ហើយជនទាំងពីរក៏បានសារភាព​ពី​សកម្ម​ភាព​របស់​ខ្លួន​ផងដែរ។
គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រាប់កាំភ្លើង​យ៉ាងហោចណាស់០៤គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្តពណ៌សមួយគ្រឿង នៅពីខាងមុខ​​ក្លោង​ទ្វា​​​រ​​​លេខ៦ របស់ស្ថានទូតអាមេរិក ប៉ុន្តែហេតុការណ៍នេះ ពុំបានបង្កឲ្យមាននរណាម្នាក់រងរបួសឡើយ។ ករណី​នេះ​បានកើតមានឡើង នៅចំពោះមុខភាពតានតឹង​កាន់តែខ្លាំង រវាងសម្ព័ន្ធមិត្តអង្គការ NATO ទាំងពីរ ជុំវិញការឃុំឃាំង​​អាចារ្យសាសនា​គ្រឹស្ត​ម្នាក់ នៅតួកគី៕