ឧបនាយករដ្ឋមន្រ្តី​ថៃបញ្ជាក់ថា ការបោះឆ្នោត​នឹងប្រព្រឹត្តទៅ នៅចន្លោះខែកុម្ភៈនិងខែឧសភា ឆ្នាំក្រោយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបនាយករដ្ឋមន្រ្តី​ថៃបញ្ជាក់ថា ការបោះឆ្នោត​នឹងប្រព្រឹត្តទៅ នៅចន្លោះខែកុម្ភៈនិងខែឧសភា ឆ្នាំក្រោយ

21/08/2018
(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីថៃ លោក វីសានុ គ្រាង៉ាម (Wissanu Krea-ngam) បាន​បញ្ជាក់នៅចំពោះមុខ​ក្រុមអ្នកសារព័ត៌មានថៃ​ថា ​​​កាលបរិច្ឆេទ​សម្រាប់ការបោះឆ្នោត​ជាតិឆ្នាំ​២០១៩​ នឹងត្រូវធ្វើឡើងចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំក្រោយ។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
លោក Wissanu ក៏បានឲ្យដឹងផងដែរថា ​ការហាមប្រាមផ្នែកនយោបាយនានា នឹងត្រូវបន្ធូរបន្ថយនាពេលឆាប់ៗ ដើម្បី​អនុញ្ញាតឲ្យ​គណបក្សនយោបាយ អាចរៀបចំសកម្មភាពផ្សេងៗឡើងវិញបាន។ ទោះជាបែបនេះក្តី លោក Wissanu ពុំបានបង្ហើបឲ្យដឹងពី​កាល​បរិច្ឆេទ​ជាក់លាក់ដែលបម្រាមទាំងនោះ នឹងត្រូវបន្ធូរបន្ថយឡើយ ប៉ុន្តែ​សេចក្តីព្រាង​ច្បាប់​ទាក់​ទិន​នឹង​បញ្ហានេះរបស់​ព្រឹទ្ធសភានិង​សភាតំណាងរាស្រ្ត កំពុងស្ថិតក្រោម​​​​​ត្រួតពិនិត្យរបស់ព្រះមហាក្សត្រថៃ ដែលទ្រង់មានរយៈពេល៩០ថ្ងៃ ឬ​រហូត​ដល់​ពាក់​កណ្តាល​ខែ​កញ្ញា ដើម្បីផ្តល់ការគាំទ្រ​ចំពោះសេចក្តីព្រាងច្បាប់ទាំងនោះ។
ក្រោយទទួលបានការគាំទ្រពីព្រះមហាក្សត្រ ​​ច្បាប់​របស់ព្រឹទ្ធសភានឹងចូលជាធរមានភ្លាមៗ ខណៈច្បាប់របស់សភាតំណាងរាស្រ្ត​ នឹង​ចូល​ជាធរមាននៅរយៈពេល៩០ថ្ងៃក្រោយ។ នៅពេលបម្រាមត្រូវបានបន្ធូរបន្ថយ ​គណបក្សនយោបាយ នឹងត្រូវអនុញ្ញាតឲ្យ​​​រៀបចំ​សកម្មភាពនយោបាយផ្សេងៗឡើងវិញ ដោយពុំចាំបាច់​ត្រូវការការអនុញ្ញាតពី​ក្រុមប្រឹក្សាជាតិ​សម្រាប់សន្តិភាពនិងសណ្តាប់ធ្នាប់ដូច​​មុន​ឡើយ។​​

គួរជម្រាបថា បើតាមលោកឧបនាយករដ្ឋមន្រ្តីថៃ ​​បម្រាមនយោបាយទាំងនោះ នឹងត្រូវដកចេញទាំងស្រុង នៅក្នុងរយៈពេល១៥០ថ្ងៃ ​ក្រោយការអនុវត្តន៍ច្បាប់ទាំងពីរ៕