សម្ដេចតេជោ ហ៊ុន សែន ប្រាប់អ្នកនយោបាយទាំងអស់ ជាពិសេសក្រុមប្រឆាំង គួរចេះបែងចែកគ្នាឲ្យច្បាស់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» របស់ព្រះមហាក្សត្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ប្រាប់អ្នកនយោបាយទាំងអស់ ជាពិសេសក្រុមប្រឆាំង គួរចេះបែងចែកគ្នាឲ្យច្បាស់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» របស់ព្រះមហាក្សត្រ

21/08/2018
(ភ្នំពេញ)៖ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ​បានថ្លែងប្រាប់បណ្ដាអ្នកនយោបាយទាំងអស់ ជាពិសេសក្រុមប្រឆាំងថា ត្រូវបែងចែកគ្នាឲ្យដាច់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» ដែលត្រាស់បង្គាប់ដោយព្រះមហាក្សត្រ ព្រោះកាលណាមិនបែងចែកឲ្យដាច់នោះទេ វានឹងបង្កឲ្យមានការភ័យខ្លាចខ្លាំងណាស់។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិគ្រោះយោបល់ជាមួយប្រធានគណបក្សនយោបាយទាំង១៦ នៅវិមានសន្តិភាព បន្ទាប់ពីមានការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ ប្រឆាំងលើករណីនេះ ក្រោយព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេលកន្លងទៅនេះ គឺមានការលើកឡើងចេះចុះអំពីព្រះមហាក្សត្រ ចាត់តាំង នាយករដ្ឋមន្ដ្រី។ សូម្បីតែពាក្យចាត់តាំង តែងតាំង ក៏បែងចែកគ្នាមិនដាច់ផង នេះគឺជារឿងមួយដែលគួរឲ្យភ័យខ្លាច»
ដើម្បីយល់ពីការត្រាស់បង្គាប់ចាត់តាំង​​ ពីសំណាក់ព្រះមហាក្សត្រឲ្យកាន់តែច្បាស់បន្ថែម សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន និងអ្នកនយោបាយទាំងអស់ ត្រូវទៅមើលរដ្ឋធម្មនុញ្ញ ដើម្បីដឹងច្បាស់ថា ការចាត់តាំងនេះអនុវត្តតាមមាត្រាណាមួយ ដោយសម្តេចក៏បានលើកឡើងនូវការពន្យល់លើមាត្រា ក្នុងរដ្ឋធម្មនុញ្ញបន្ថែមទៀតផង។​

សម្ដេចតេជោនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា បើអនុវត្តតាមមាត្រា១២៩ នៃរដ្ឋធម្មនុញ្ញ គឺតម្រូវឲ្យមានការស្នើពីប្រធានរដ្ឋសភា និងមានការឯកភាពពី អនុប្រធានរដ្ឋសភាទាំង២ ទើបព្រះមហាក្សត្រឡាយព្រះហស្ថចាត់តាំង វីរជនម្នាក់ ដែលចេញពីគណបក្សឈ្នះឆ្នោត ឲ្យរៀបចំរាជរដ្ឋាភិបាល រួចទៅសុំការទុកចិត្តពីរដ្ឋសភា។ ប៉ុន្ដែលើកនេះ ព្រះមហាក្សត្រទ្រង់យោងតាមសំណើរ របស់ព្រឹទ្ធបុរស នៃសភា ដូច្នេះមានន័យថា ការចាត់តាំងនេះ គឺអនុវត្តនូវច្បាប់ធម្មនុញ្ញបន្ថែម ស្ដីពីដំណើរការ​ជាប្រក្រតី នៃស្ថាប័នរដ្ឋ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា អ្នកនយោបាយកុំគ្រាន់តែចង់ធ្វើការប្រឆាំងណាមួយនោះ ដោយហ៊ានបកស្រាយដោយមិនច្បាស់លាស់ គឺត្រូវចេញមកតបត មិនមែនឆ្លើយឆ្លងគ្នាតាមសារព័ត៌មាន ឬបង្ហោះនៅលើបណ្ដាញសង្គមនោះទេ ពោលត្រូវហ៊ានចេញមកជួបមុខគ្នា ទើបអាចបកស្រាយជាមួយគ្នាបាន៕