អូស្ត្រាលី៖​ ធ្លាក់​ឧទ្ធម្ភាគចក្រ​ពន្លត់ភ្លើងឆេះ​ព្រៃ នៅភាគខាងត្បូង​ទីក្រុង​ស៊ីដនី បណ្តាលឲ្យពីឡុតម្នាក់​ស្លាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អូស្ត្រាលី៖​ ធ្លាក់​ឧទ្ធម្ភាគចក្រ​ពន្លត់ភ្លើងឆេះ​ព្រៃ នៅភាគខាងត្បូង​ទីក្រុង​ស៊ីដនី បណ្តាលឲ្យពីឡុតម្នាក់​ស្លាប់!

17/08/2018
(ស៊ីដនី)៖ ពីឡុតអូស្ត្រាលី​ម្នាក់បានបាត់​បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រ​ពន្លត់អគ្គីភ័យរបស់ខ្លួន​​បានធ្លាក់នៅចំងាយ ២៣០គីឡូម៉ែត្រ ពីភាគខាងត្បូង​ទីក្រុងស៊ីដនី ខណៈកំពុង​តស៊ូប្រយុទ្ធជាមួយភ្លើងឆេះ​ព្រៃ ដែលកំពុងឆាបឆេះ​លើផ្ទៃដី ១,៧០០ហិកតា។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យអាជ្ញាធរ​សុវត្ថិភាពអាកាសចរណ៍​ស៊ីវិលអូស្ត្រាលី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក​ថា ឧទ្ធម្ភាគចក្រ Kawasaki BK117 មួយគ្រឿងបាន​ធ្លាក់នៅក្បែរ​ទីក្រុង អ៊ូលឡាឌូលឡា (Ulladulla)​ នៅម៉ោងប្រមាណ ២៖១៥នាទី​រសៀលថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។
ប៉ុន្តែភ្លាមៗមិនទាន់មាន​ការបញ្ជាក់ពីមូលហេតុធ្លាក់​នៅឡើយទេ ស្របពេល​អាកាសធាតុក្ដៅ និងខ្យល់បក់ខ្លាំង កំពុងបង្ក​ឧបសគ្គដល់​ក្រុមអ្នកពន្ត់អគ្គិភ័យ ហើយក៏គេជឿជាក់​ដែរម្នាក់តែពីឡុតម្នាក់​ប៉ុណ្ណោះស្ថិតនៅលើឧទ្ធម្ភាគចក្រ​ដែលបាន​ធ្លាក់នេះ៕