ឥណ្ឌា៖ គ្រោះមហន្តរាយ​ទឹកជំនន់​ ផ្តាច់ជីវិត​មនុស្សឡើង​ដល់​១៦៤នាក់​ ខណៈភ្លៀង​នឹងបន្តធ្លាក់​មកខ្លាំងបន្ថែម​ទៀត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥណ្ឌា៖ គ្រោះមហន្តរាយ​ទឹកជំនន់​ ផ្តាច់ជីវិត​មនុស្សឡើង​ដល់​១៦៤នាក់​ ខណៈភ្លៀង​នឹងបន្តធ្លាក់​មកខ្លាំងបន្ថែម​ទៀត!

17/08/2018
(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបាន​បញ្ជាក់ថា ចំនួនមនុស្សស្លាប់​នៅក្នុងខេត្ត ខឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា គិតចាប់តាំងតែពី​​ថ្ងៃទី​០៨ ខែសីហា បានកើនដល់​ ១៦៤នាក់ហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Indian Express នៅរសៀល​ថ្ងៃ​សុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។​
គិតមកត្រឹម​​រសៀលថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះ​នៅតែបន្តប្រតិបត្តិការ​របស់ពួកគេ ដើម្បីផ្ដល់ជំនួយ​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​​រងគ្រោះ ដែលគេបានប៉ាន់​ប្រមាណថា មាន​មនុស្ស ១៥០,០០០នាក់ គ្មានផ្ទះសម្បែង​ជាបណ្ដោះអាសន្ន ខណៈភាគច្រើន​​នៃ​អ្នក​បាត់​​បង់​ជីវិត ត្រូវបានទាញ​ចេញពីគំនរបាក់បែក និងល្បាប់​ភក់បង្កឡើងដោយ​គ្រោះរអិល​បាក់ដី។ ក្រៅពីនេះ​ផ្ទះសម្បែរត្រូវបាន​ជន់លិច ផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ហើយ​ចរាចរណ៍​​ទាំងផ្លូវគោក និងផ្លូវអាកាស​កំពុងជួបការរាំងស្ទះ នៅតាម​កន្លែងជាច្រើន​នៅក្នុងរដ្ឋ។
គួរបញ្ជាក់ថា ស្របពេលប្រតិបត្តិការ​ជួយសង្រ្គោះ កំពុង​ធ្វើឡើងអាជ្ញាធរឥណ្ឌា​ក៏បានព្យាករផងដែរថា​ ភ្លៀងអាចនឹង​បន្តធ្លាក់ខ្លាំងបន្ថែមទៀត ខណៈអាកាសយានដ្ឋាន​ដ៏សំខាន់មួយ ត្រូវបានបិទដំណើរការ​រហូតដល់​ថ្ងៃទី២៦ ខែសីហា៕