ប៉ៃលិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតខ្លួនឯងយ៉ាងចម្លែកដោយយកខ្សែចងកទៅនឹងគន្លឹះទ្វាបន្ទប់ទឹក នៅក្នុងសណ្ឋាគារ ឆៃ សិន ។
បើតាមមន្ត្រីនគរបាលមូលបានប្រាប់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ០៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ០១ ក្នុងសណ្ឋាគារ ឆៃ សិន (អតីតម្កុដពេជ្រចាស់) ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាល បានប្រាប់ទៀតថា ជនរងគ្រោះឈ្មោះ CHEN FENG ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មកស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពីការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញរួចឃើញថា ករណីខាងលើពិតជាធ្វើអត្តឃាត ដោយចងក ពិតប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានរក្សានៅវត្តគិរីមរកត ហៅវត្តផ្សារព្រំដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕
