ដូណាល់ ត្រាំ ដកហូតសិទ្ធិមើលព័ត៌មានសម្ងាត់ ​របស់​អតីតមេ CIA ដោយសារដើរនិយាយរឿងមិនល្អ ពីរដ្ឋបាល​របស់​​លោក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ ដកហូតសិទ្ធិមើលព័ត៌មានសម្ងាត់ ​របស់​អតីតមេ CIA ដោយសារដើរនិយាយរឿងមិនល្អ ពីរដ្ឋបាល​របស់​​លោក​

16/08/2018
(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកហូតឯកសិទ្ធិ​ពិសេសផ្នែកសន្តិសុខ​ (Security Clearance) ​​​របស់អតីត​ប្រធានទីភ្នាក់ងារចារកម្ម CIA កាលពីសម័យ​ដឹកនាំរបស់​លោក បារ៉ាក់ អូបាម៉ា គឺលោក ចន ប្រេនណាន (John Brenna) ​សម្រាប់ទង្វើដែល​លោក ត្រាំ បានចាត់ទុកថា​ជា ​ការចោទប្រកាន់គ្មានភស្តុតាងនិងហួសហេតុ មកលើរដ្ឋបាលរបស់លោក។ នេះបើ​តាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦​ ខែសីហា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដឺ (Sarah Sanders) លោក ដូណាល់ ត្រាំ ក៏បានប្រកាស​ថា រូបលោកកំពុងតែធ្វើ​ការវាយតម្លៃផងដែរថាតើ អតីត​មន្រ្តីជាន់ខ្ពស់ដទៃៗទៀត ដែលសុទ្ធតែធ្លាប់បានរិះគន់មិនសំចៃមាត់មកលើលោកនោះ គួរតែត្រូវ​ដក​ហូត​សិទ្ធិ​ពិសេសនេះដូចគ្នាដែរឬយ៉ាងណា។
គួរជម្រាបថា ការសម្រេចចិត្តរបស់លោក ត្រាំ ​ដែលជាប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ត្រូវបានធ្វើឡើងបន្ទាប់ពី​លោក Brenna​ ដែលបានដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក CIA នៅក្រោមរដ្ឋបាលដឹកនាំ​របស់​​​ លោក អូបាម៉ា ដែល​​​មកពី​គណបក្ស​ប្រជាធិបតេយ្យ បានធ្វើការរិះគន់ធ្ងន់​ៗដាក់លោក ត្រាំ សម្រាប់ការបង្ហោះសារវាយប្រហារទៅលើ​អតីត​ទីប្រឹក្សានៅសេតវិមានលោក​​ស្រី អូម៉ារ៉ូសា ញូមែន (Omarosa Newman) ដែលបានសរសេរ​និងបោះពុម្ពផ្សាយសៀវភៅ ដែលបកអាក្រាត​ពីផ្ទៃក្នុងសេតវិមាន ​ក៏​ដូច​ជាអំ​ពីលោក ដូណាល់ ត្រាំ ផ្ទាល់។ Security Clearance គឺជាសិទ្ធិ​នៃការទទួលបានឬចូលមើលព័ត៌មាន​សម្ងាត់​សំខាន់ៗ​របស់ជាតិ និង​អាចចេញចូលកន្លែងហាមឃាត់ណាមួយបាន៕