អាជ្ញាធរជប៉ុន សង្ស័យ Apple រំលោភច្បាប់​ប្រកួត​ប្រជែង តាមរយៈការលួចដាក់សម្ពាធលើ​​​​​ក្រុមហ៊ុនដទៃ​​ ​ជុំវិញកម្មវិធីផ្តល់សេវាហ្គេម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរជប៉ុន សង្ស័យ Apple រំលោភច្បាប់​ប្រកួត​ប្រជែង តាមរយៈការលួចដាក់សម្ពាធលើ​​​​​ក្រុមហ៊ុនដទៃ​​ ​ជុំវិញកម្មវិធីផ្តល់សេវាហ្គេម

16/08/2018
(តូក្យូ​)៖ អាជ្ញាធរជប៉ុន ត្រូវគេរាយការណ៍ថា កំពុងស៊ើបអង្កេតថាតើ ក្រុមហ៊ុន Apple ពិតជាបានដាក់សម្ពាធដោយលួចលាក់ទៅលើ​ក្រុមហ៊ុន Yahoo Japan ឲ្យបិទកម្មវិធីលក់និងចែកចាយ​ហ្គេម​នៅលើស្មាតហ្វូន ដែលបានប្រកួតប្រជែងជាមួយកម្មវិធី App Store របស់​​​​​​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមែនឬក៏អត់។ នេះបើតាមសេចក្តីរាយការណ៍របស់​វែបសាយ Nikkei ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
កម្មវិធី​ឈ្មោះថា Game Plus ដែលផ្តោតទៅលើវែបសាយ​ និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Yahoo Japan កាលពីរដូវក្តៅឆ្នាំមុន​​ អនុញ្ញាតឲ្យអ្នកប្រើប្រាស់លេងហ្គេមកម្សាន្តបានយ៉ាងងាយស្រួល ដោយពុំចាំបាច់​ត្រូវទាញយក (Download) មកដាក់ក្នុងទូរស័ព្ទផ្ទាល់​ឡើយ ឲ្យតែមានភ្ជាប់អ៊ីនធើណែត ហើយវាមានវិន័យ​សម្រាប់ការលក់ក៏ដូចជាអាប់ដេត (Update) ធូរស្រាលជាងឆ្ងាយ​ធៀប​នឹងកម្មវិធី App Store ​​របស់​​ក្រុមហ៊ុន Apple ដែលបច្ចុប្បន្នបានកើន​តម្លៃខ្លួនដល់ខ្ទង់​០១ទ្រីលាន​ដុល្លារទៅហើយនោះ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍ព័ត៌មានខាងលើ ត្រឹមតែប៉ុន្មានខែក្រោយប៉ុណ្ណោះ Yahoo Japan បានកាត់បន្ថយកញ្ចប់ថវិកា​​​​សម្រាប់កម្មវិធីផ្តល់សេវាហ្គេមរបស់ខ្លួន ហើយបានបង្ហើបប្រាប់ដៃគូសហការថា វាគឺដោយសារតែសម្ពាធពី​ Apple។ ហើយ Yahoo Japan ត្រូវគេអះអាងថា បានដាក់ពាក្យបណ្តឹងទៅកាន់​​គណៈកម្មាការ​ពាណិជ្ជកម្ម​ដោយស្មើភាព (FTC) ជប៉ុន កាលពីអំឡុងពេល​នោះ៕