សារព័ត៌មានអាមេរិក ៣០០ស្ថាប័ន ធ្វើយុទ្ធនាការប្រឆាំងការដាក់សម្ពាធលើសេរីភាពសារព័ត៌មាន របស់លោក ដូណាល់ ត្រាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សារព័ត៌មានអាមេរិក ៣០០ស្ថាប័ន ធ្វើយុទ្ធនាការប្រឆាំងការដាក់សម្ពាធលើសេរីភាពសារព័ត៌មាន របស់លោក ដូណាល់ ត្រាំ

16/08/2018
(វ៉ាស៊ីនតោន)៖ បណ្ដាសារព័ត៌មានអាមេរិកជាច្រើនជាង ៣០០ស្ថាប័ន នឹងចាប់ផ្ដើមធ្វើយុទ្ធនាការសេរីភាពសារព័ត៌មានមួយ នៅថ្ងៃ ព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការដាក់សម្ពាធលើសេរីភាពសារព័ត៌មានពីសំណាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
យុទ្ធនាការសេរីភាពសារព័ត៌មានខាងលើ ត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយសារព័ត៌មាន The Boston Globe។ The Boston Globe បានអំពាវកាលពីសប្ដាហ៍មុនឱ្យបណ្ដាសារព័ត៌មានអាមេរិក នៅទាំងប្រទេសចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីសម្ដែងការ ប្រឆាំងជំទាស់ ក៏ដូចជាថ្កោទោសលើពាក្យសម្ដីវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ជម្លោះរវាងសារព័ត៌មាន និងលោក ដូណាល់ ត្រំា បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីប្រធានាធិបតី អាមេរិករូបនេះបានហៅសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក ដូចជា CNN, New York Times និង Washington Post គឺជាព័ត៌មានក្លែងក្លាយ ហើយបានចាត់ទុកអ្នកសារព័ត៌មានគឺជាសត្រូវរបស់ប្រជាជន។
ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញជាច្រើនបានព្រមានថាសម្ដីវាយប្រហាររបស់លោក ដូណាល់​ ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាន និងលិទ្ធិប្រជាធិបតេយ្យ ព្រមទាំងអាចបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកសារព័ត៌មាន ផងដែរ៕