ស្ដាប់ចម្លើយសារភាពលម្អិតចេញពីមាត់ស្ត្រីម្នាក់ ដែលចាក់សម្លាប់ប្ដីខ្លួនឯង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ដាប់ចម្លើយសារភាពលម្អិតចេញពីមាត់ស្ត្រីម្នាក់ ដែលចាក់សម្លាប់ប្ដីខ្លួនឯង

16/08/2018
សៀមរាប៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានសមត្ថកិច្ចក្រុងសៀមរាប ចាប់ខ្លួន ក្រោយពីបានប្រព្រឹត្តិករណីមនុស្សឃាតដោយចាតនា ពោលគឺចាក់សម្លាប់ប្ដីរបស់ខ្លួនស្លាប់យ៉ាងអណោចអធ័ម ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង ១ និង៣០នាទីថ្ងៃរសៀល ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលក្រួសក្រហម១ខ្សែ មានចម្ងាយពីផ្លូវជាតិប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ស្ត្រីដែលជាប្រពន្ធរបស់ជនរងគ្រោះ និងជាជនសង្ស័យផងនោះមានឈ្មោះ សុខ លីនី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ និង មានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ក្រោយចាប់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុកាលពីយប់វេលាម៉ោង២៤:២៥នាទីឆ្លងចូលថ្ងៃទី១៥ខែសីហានៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងក្រុមទី១១ភូមិឆ្លកអណ្តូងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបជនសង្ស័យបានយកទូរសព្ទ័ខលទៅជនរងគ្រោះ ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីអោយមកជួយយកកូនទៅមន្ទីពេទ្យព្រោះកូនឈឺហើយក្អួតចេញមកឈាមតែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

លុះដល់វេលាម៉ោង០១:១៣នាទីជនសង្ស័យបានធ្វើការខលទៅម្តងទៀតដោយប្រាប់ជនរគ្រោះថាបងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីពេទ្យ។លុះដល់វេលាម៉ោង១:៣០នាទីជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?” ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។

ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយបន្ទាប់ពីបានជួបគ្នាហើយក៏នាំគ្នាជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផាពេលទៅដល់ហើយជនសង្ស័យបានអោយទូរសព្ទ័ទៅជនរងគ្រោះហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ។លុះចេញពីមន្ទីពេទ្យវិញជនរងគ្រោះ(ស្រវឹង)និងជនសង្ស័យបាននាំគ្នាជិះម៉ូតូនាំកូនមកផ្ទះវិញក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោមអោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ តែជនរងគ្រោះមិនព្រម។

ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទីជនសង្ស័យ បាននិយាយថា “ធ្វើប្តីអាចម៍អីគ្រាន់តែកូនឈឺមិនជួយមើល”រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូដើម្បីចុះដើរពរកូនពេលនោះជនរងគ្រោះបានយកកាំបិតចិតបន្លែរមករុញបម្រុងចាក់ជនសង្ស័យបណ្តាលអោយជនសង្ស័យដួលទៅលើដីរីឯជនរងគ្រោះក៏ដួលដែលពេលនោះដែរកូនរបស់ពួកគេបានស្រែកយំខ្លាំងដោយឃើញជនរងគ្រោះដួលដែលជនសង្ស័យបានឆក់យកកាំបិតពីដៃជនរងគ្រោះបណ្តាលអោយមុតម្រាមមេដៃឆ្វេង។

ក្រោយបានកាំបិតហើយជនសង្ស័យក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិតបន្ទាប់មកជនសង្ស័យបានប្រឹងក្រោកដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូនជនសង្ស័យក៏បានយកកាំបិតចាក់ខាងក្រោយខ្នងជនរងគ្រោះបន្ថែមទៀតដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ។លុះដល់វេលាម៉ោង៥:០០នាទី ជនសង្ស័យបានយកសម្លៀកបំពាក់ដែលស្លៀកពិយប់នោះទៅបោកគក់សម្អាតដើម្បីលាក់បាំងកុំអោយគេដឹងប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយយោងតាមចម្លើយសារភាពជនសង្ស័យនិងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕