មន្ត្រីជាន់ខ្ពស់ ៣នាក់ ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថាបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃទី ៤ខែសីហាកន្លងទៅ។
ឧត្ដមសេនីយ៍ឯក Alejandro Perez Gomez រួមជាមួយវរសេនីយឯក Pedro Javier Zambrano និងអ្នកនយោបាយមកពីបក្សប្រឆាំង Jaun Rquesens ត្រូវបានប្រឈមមុខនឹងតុលាការកាលពីថ្ងៃ ចន្ទ។
យោងតាមមេធាវី Tarek William Saab ឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ទាំង ៣នាក់ ត្រូវបានចោទប្រកាន់ថាស្ថិតពីក្រោយគម្រោងប៉ុនប៉ងធ្វើឃាតប្រធានាធិបតី។ លោកបន្តថា "ការឃាត់ខ្លួន ត្រូវបានធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកំណត់បានអត្តសញ្ញាណរបស់ពួកគេ។"
គួរឲ្យដឹងថា ការប៉ងធ្វើឃាតមិនបានសម្រេចមកលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro កាលពីថ្ងៃទី៤ខែសីហាក្នុងទីក្រុង Caracas ត្រូវបានធ្វើឡើបង្ហោះដ្រូន២គ្រឿង ដែលមានបំពាក់គ្រាប់បែក C-4 ទៅកាន់ឆាកវេទិកាបណ្ដាលឲ្យទាហានយ៉ាងហោចណាស់ ៧នាក់ បានរងរបួស៕
ប្រភព៖ Dailymail
