ស្មាតហ្វូន Xiaomi Mi 8 ម៉ូឌែល standard(ធម្មតា) ដែលមានរូបរាងលក្ខណៈស្រដៀង iPhone X របស់ក្រុមហ៊ុន Apple ចេញលក់លើទីផ្សារកាលពីពេលកន្លងទៅ ត្រូវបានគេទម្លាយឲ្យដឹងពីទំហំផ្ទុកក្នុងម៉ាស៊ីនយ៉ាងធំសម្បើម និងមានតម្លៃសមរម្យផងដែរ។
Xiaomi Mi 8 ទំហំផ្ទុកក្នុងម៉ាស៊ីនថ្មីនោះគឺ ១២៨GB ប្រើ RAM ៨GB តម្លៃ ៤៧៨ ដុល្លារ។ ដោយឡែកវាក៏មាននូវម៉ូឌែល RAM ៦GB ទំហំផ្ទុកក្នុងម៉ាស៊ីន ៦៤GB/១២៨GB និង ២៥៦GB ផងដែរ។
Xiaomi Mi 8 មានការរចនានូវផ្នែកឆកអេក្រង់ខាងមុខ មានសភាពធំប៉ុន iPhone ដែរជាមួយបន្សំនឹងគែមជុំវិញកោង អមកាមេរ៉ាភ្លោះធ្វើឲ្យអ្នកប្រើ អាចភ័ន្តច្រឡំលើស្មាតហ្វូនទាំងពីរ។
Mi 8 មានអេក្រង់ទំហំ ៦,២ អ៊ីញប្រភេទ AMOLED បង្ហាញរូបភាពបានកម្រិត1080 x 2248 (FHD+) ប៉ុន្តែចំពោះមុខងារស្កេនផ្ទៃមុខបែប 3D ត្រូវបានគេសង្កត់ធ្ងន់ថា Mi 8 ក្លាយជាស្មាតហ្វូន Android ដំបូងដែលវិវត្តដល់បច្ចេកវិទ្យាទំនើបនេះ។
Mi 8 ប្រើបន្ទះឈីប Snapdragon 845 មានកាមេរ៉ាភ្លោះខាងក្រោយទំហំ ១២+១២ មេហ្គាភិចសែល។ ឯកាមេរ៉ាមុខទំហំ ២០ មេហ្គាភិចសែល មានថាមពលថ្មទំហំ ៣៤០០ មីលីអំពែដំណើរការដោយ Android 8.1។
បើអ្នកដែលនិយមគាំទ្រ Xiaomi ច្បាស់ជាដឹងហើយថា តម្លៃរវាង Xiaomi Mi 8 ម៉ូឌែលពិសេស Explorer Edition មានទំហំផ្ទុកក្នុងម៉ាស៊ីន ២៥៦GB ប្រើត្រឹម RAM ៦GB តម្លៃ ៥៤៣ ដុល្លារ។ អីចឹង បើធៀបទៅ Xiaomi Mi 8 standard(ធម្មតា)ថ្មីនេះ មាន RAM ខ្ពស់ជាង តែ Storage ទាបជាងបន្តិច(១២៨GB) តម្លៃត្រឹមតែ ៤៧៨ ដុល្លារ។
ដូចនេះ ប្រសិនបើអ្នកចង់បានទូរសព្ទជំនាន់ថ្មីនេះ ប៉ុន្តែរារែកចំពោះទំហំផ្ទុកធំដូចខាងលើ អាចគិតគូររវាងចំណុចខុសគ្នា២នេះបាន៕
ប្រភព៖ PhoneArena
