គណៈប្រតិភូខេត្តបន្ទាយមានជ័យ ចាត់ទុកមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ជាវចនានុក្រមការងារ ដែលមានប្រយោជន៍ដ៏ធំធេង ចំពោះអ្នកចង់ស្វែងរកការងារធ្វើ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គណៈប្រតិភូខេត្តបន្ទាយមានជ័យ ចាត់ទុកមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ជាវចនានុក្រមការងារ ដែលមានប្រយោជន៍ដ៏ធំធេង ចំពោះអ្នកចង់ស្វែងរកការងារធ្វើ

15/08/2018
ស្វាយរៀង ៖ បន្ទាប់ពីស្តាប់បទបង្ហាញរបស់លោក ហែម ពុទ្ធិ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ រួចមកលោក ជា សេងអាន បានលើកឡើងថា មជ្ឈមណ្ឌលការងារ គឺជាកន្លែងដ៏សំខាន់ណាស់សម្រាប់ផ្ទុកនៅទិន្នន័យព័ត៌មានទីផ្សារងារនៅក្នុងស្រុក។ ជាមួយគ្នានោះលោកបានលើកឡើងថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ជាវចនានុក្រមការងារ ដែលមានប្រយោជន៍ដ៏ធំធេងចំពោះអ្នកចង់រកការងារធ្វើ។

ជាមួយគ្នានោះ លោក ហែម ពុទ្ធិ បានធ្វើបទបង្ហាញអំពី សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួនជាង១ម៉ឺននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅឱ្យនិយោជក ចំនួនប្រមាណ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួនជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក, ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍, រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន, រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម ជាពិសេសការសហការរវាងអាជ្ញាធរ សហភាពយុវជនកម្ពុជាខេត្តស្វាយរៀង និយោជក ជាមួយនឹងមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង។

បន្ទាប់ពីធ្វើដំណើរទស្សនកិច្ច និងសិក្សាពីមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងចប់ គណៈប្រតិភូដែលដឹកនាំដោយលោក ជា សេងអាន បានបន្តដំណើរទៅទស្សនកិច្ច នៅក្រុងបាវិត និងសាលាស្រុករំដួល និងដោយមានការទទួលស្វាយគមន៍ពីលោក សុខា រាម អភិបាលស្រុករំដួល និងលោក សេក គឹមសាន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករំដួល។ ក្នុងនោះលោក សុខា រាម ក៏បានរៀបរាប់ពីកិច្ចសហការប្រតិបត្តិការកន្លងមកជាមួយមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សំដៅធ្វើយ៉ាងណាផ្តល់ព័ត៌មានទីផ្សារ ការងារដល់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕