កំពង់ចាម ៖ ប្រតិបត្តិការនេះបានធ្វើឡើង នៅចំណុច ចុងព្រែកអង្ករបាន ឃុំអង្ករបាន,ចំណុចចុងបឹងព្រែកគ្រួស ឃុំសូរគង និងចំណុចទំនប់ក្តាក់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨។
លោក ឯម កុសល ស្នងការខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយទទួលសេចក្ដីរាយការណ៍ពីពលរដ្ឋថា មានបទល្មើសនេសាទស្បៃមុងនៅចំណុចនោះភ្លាម លោកបានបញ្ជា ឲ្យលោកអធិការនគរបាលស្រុកកងមាស ឲ្យសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ជាបន្ទាន់។
ជាលទ្ឋផល យកបានលប ស្បៃមុង ចំនួន30មាត់របាំងព្រួល ប្រវែង1820ម៉ែត្រ និងចាក់លែងកូនត្រីចំរុះចូលបឹងធម្មជាតិវិញចំនួន220គីឡូក្រាម ។
ចំពោះសម្ភារៈវត្ថុតាង បានបង្កើតគណៈកម្មាការ ដុតបំផ្លាញចោល នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ក្រោមការដឹកនាំដោយ លោក អភិបាល នៃគណៈអភិបាលស្រុកកងមាស៕