វិធីចងអ្នកជំពាក់លុយ ​យករូបថតស្រាត ឬ​វីដេអូ​ស្រាត​ ទុក​ជាវត្ថុ​បញ្ចាំ​ លើសេវា​ខ្ចីប្រាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វិធីចងអ្នកជំពាក់លុយ ​យករូបថតស្រាត ឬ​វីដេអូ​ស្រាត​ ទុក​ជាវត្ថុ​បញ្ចាំ​ លើសេវា​ខ្ចីប្រាក់

15/08/2018
ប្រទេសចិន៖ រូបថត និងវីដេអូស្រាតរបស់នារី ដែលគេប្រើធ្វើជាវត្ថុបញ្ចាំ សម្រាប់ខ្ចីប្រាក់ នៅសេវាអនឡាញរបស់ប្រទេសចិនមួយ បានបែកធ្លាយ នៅលើវេបសាយជាច្រើន ដែលនេះឆ្លុះបញ្ជាក់ពីបញ្ហាច្បាប់ ក្នុងទីផ្សារជួបគ្នាតាមអនឡាញ ដែលលូតលាស់យ៉ាងឆាប់រហ័ស របស់ចិន។

ឯកសារផុសនៅលើអ៊ីនធឺណេត មានទំហំសរុប ១០ជីហ្គាបៃ បានធ្វើឱ្យប៉ះពាល់ដល់ស្ត្រីវ័យក្មេងៗ ប្រមាណជាង ១៦០នាក់ ដែលបានស្នើឱ្យថតរូបភាពអាក្រាត ដើម្បីធានាបានប្រាក់កម្ចី នៅលើវេបសាយ Jiedaibao។

ក្រុមហ៊ុនមួយនេះ បើកដំណើរការដោយ JD Capital ក្នុងឆ្នាំ ២០១៥ វេបសាយ Jiedaibao អនុញ្ញាតឱ្យអ្នកខ្ចីលុយ អាចធ្វើប្រតិបត្តិការ ដាក់ពាក្យខ្ចីជាលក្ខណៈអនាមិក ប៉ុន្ដែតម្រូវឱ្យបង្ហាញឈ្មោះពិត នៅពេលប្រគល់ប្រាក់ខ្ចី។

ចំនួនទឹកប្រាក់ និងការប្រាក់អាចនឹងសុំតាម បំណងរបស់អ្នកខ្ចី ហើយមនុស្សភាគច្រើន មានការលំបាកខ្លាំងក្នុងការខ្ចីប្រាក់តាមធនាគារ ដោយតម្រូវឱ្យមានឯកសារច្រើនរញ៉េរញ៉ៃ។

យោងតាមវេបសាយ Global Times បានឱ្យដឹងថា ការប្រាក់លើប្រាក់កម្ចីស្រាត (Nude Loans) គឺ ៣០ ភាគរយក្នុងមួយសប្ដាហ៍។

យោងតាមប្រភពដដែលថា អ្នកខ្ចីត្រូវប្រាប់អ្នកឱ្យប្រាក់ខ្ចីជាស្រី ហើយប្រសិនបើពួកគេសងប្រាក់យឺតពេល នោះរូបស្រាតរបស់ពួកគេនឹងលេចធ្លាយទៅដល់គ្រួសារនិងមិត្តភក្តិ ព្រោះការបំពេញការស្នើសុំខ្ចីប្រាក់នោះតម្រូវឱ្យមានឈ្មោះសាច់ញាតិផងដែរ។

យ៉ាងណាមិញ ក្រោយបែកធ្លាយរូបភាពនិងវីដេអូ វេបសាយ Jiedaibao បានលាក់អត្តសញ្ញាណអ្នកខ្ចីប្រាក់មួយចំនួន ហើយផ្អាកគណនីមួយចំនួនផងដែរ៕