ជាលទ្ធផលនៃការចុះពិនិត្យនៅច្បារអំពៅ ក្នុងនោះបានរកឃើញឈាមជ្រូកចំនួន ៤៣,៥គីឡូក្រាម ដែលមានសារធាតុគីមីហាមឃាត់ ហើយត្រូវដកហូតភ្លាមៗ និងបានយកដុតកម្ទេចចោលនៅក្បែរធុងសំរាម ផ្សារច្បារអំពៅ ។
ដោយឡែកការធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន ៖ បង្គារ មឹក សរសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង ស្លឹកគូឆាយ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ។
សូមបងប្អូនអាជីវករកុំលក់ដូរនូវទំនិញដែលមានសារធាតុគីមីហាមឃាត់ យើងត្រូវការលុយ តែអ្នកទិញពួកគាត់ត្រូវការសុខភាពល្អ ។
ជាមួយគ្នាននេះដែរ មន្ត្រីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕
