ស្រីស្អាតជនជាតិចិន បើករថយន្តបំបុកជនសង្ស័យឆក់ទូរស័ព្ទជិតស្លាប់ ស្រាប់តែសាច់ញាតិជនសង្ស័យស្រែកថា ជារឿងមិនពិត!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រីស្អាតជនជាតិចិន បើករថយន្តបំបុកជនសង្ស័យឆក់ទូរស័ព្ទជិតស្លាប់ ស្រាប់តែសាច់ញាតិជនសង្ស័យស្រែកថា ជារឿងមិនពិត!!!

14/08/2018
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបាននារីជនជាតិចិន២នាក់ បានបើករថយន្តដេញបំបុក ផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នោះ បានធ្វើសកម្មភាពឆក់យកទូរសព័្ទ របស់គាត់នៅពេលដែល ពួកគាត់បើកកញ្ចក់រថយន្តនិយាយទូរសព័្ទ ដែលហេតុការណ៍នេះ ដែរបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំនុចផ្លូវ១២៣ កែងនិង៤៥៦ ហើយឃាត់ខ្លួនបាន នៅចំនុចផ្លូវ៤៥៤កែងនិង១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ជនសង្ស័យ និងជនរងគ្រោះ មិនបានឱ្យស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បុរសជាជនសង្ស័យ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 ចំនែកនារីជនជាតិចិន ជិះរថយន្ត ឡិចស៊ិស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 ។

តាមសម្តីអ្នកបកប្រែបានឱ្យជនរងគ្រោះបានឱ្យដឹងថា ដែលជាស្ត្រីជនជាតិ២នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់២នាក់ បានបើករថយន្តចេញពីហូបអាហារនៅជិតកន្លែងកើតហេតុ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅខណ្ឌសែនសុខ ។ ខណៈពេលនោះ ពួកគាត់ បានបើករថយន្ត មកដល់ចំនុចផ្លូវ១២៣កែងនិង៤៥៦ ក៏បានឈប់រថយន្ត បើកកញ្ចក់ហើយនិយាយទូរសព័្ទ ស្រាប់តែមានបុរសជាជនសង្ស័យ ២នាក់ បានជិះម៉ូតូម៉ាកស្កុបពី មកធ្វើសកម្មភាព លួកដៃឆក់យកទូរសព័្ទ ម៉ាក់ mertu ដែលទិញតំលៃ ជិត២ពាន់ដុល្លារ បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែដោយសារតែហេតុការណ៍បែបនេះ ពួកគាត់ជាជនរងគ្រោះ ក៏បានបើករថយន្តដេញតាមជនសង្ស័យ មកដល់ ចំនុចកើតហេតុ ក៏បំបុកជនសង្ស័យទាំង២នាក់ ផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋតែម្តងទៅ ។

ក្រោយកើតហេតុ មានសាច់ញាតិរបស់ជនសង្ស័យ បានមកស្រែកឡូឡាថានារីជនជាតិចិនបានបើករថយន្តដេញបុកមិនមែនជាករណីឆក់នោះទេ ព្រោះពួកគេទើបនឹងចេញពីផ្ទះបាន៥នាទីប៉ុណ្ណោះ ហើយសូមឱ្យសមត្ថកិច្ច បើកការស្រាវជ្រាវ រកហេតុផលឱ្យបានច្បាស់លាស់ផង ។

ជនសង្ស័យទាំង២នាក់ដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ។ ចំនែកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលទួលទំពូង១ ។ ហើយរថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ។