ពលរដ្ឋផ្ទុះការតវានិងក្រាញននៀលមិនព្រមចេញពីផ្សារចាស់ ទៅជួលតូបលក់ដូរនៅផ្សារថ្មីទេ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពលរដ្ឋផ្ទុះការតវានិងក្រាញននៀលមិនព្រមចេញពីផ្សារចាស់ ទៅជួលតូបលក់ដូរនៅផ្សារថ្មីទេ!!!

14/08/2018
ព្រៃវែង ក្រុមអាជីវករប្រមាណជាង៥០នាក់ បានប្រមូលផ្ដុំគ្នា នៅសាលាឃុំព្រៃព្នៅ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៨។ក្នុងគោលបំណងទាមទារ ឲ្យអាជ្ញាធរជួបទប់ស្កាត់កុំឲ្យរើរុះផ្សារចាស់ ដែលពួកគាត់កំពុងលក់ដូររាល់ថ្ងៃ ខណៈមានការលេចឮថា គេលែងឲ្យលក់នៅផ្សារព្រៃព្នៅចាស់នេះហើយ ដោយតម្រូវឲ្យក្រុមអាជីវករទៅជួលតូបនៅ ផ្សារព្រៃព្នៅថ្មីដែលនាយទុនទើបសាងសង់រួច។
ជាមួយគ្នានោះក្រុមអាជីវករបានអះអាងថា ពួកគាត់មិនព្រមចេញទៅណាទេ ព្រោះទីតាំងផ្សារព្រៃព្នៅ ដែលពួកគាត់កំពុងលក់ដូរ រាល់ថ្ងៃនេះ វាមិនអស់ថ្លៃឈ្នួលខ្ពស់ដូចផ្សារឯកជនឡើយ។ហើយទីតាំងនេះ អាជីវករ បានលក់ដូរតាំងពីឆ្នាំ១៩៨២ មកម្លេះតកូនតចៅ ខ្លះទិញលក់តូបតគ្នាក៏មាន ដោយបង់តែភាស៊ីតិចតួច។ហើយបើសិនជាពួកគាត់ទៅលក់នៅផ្សារវិនិយោគថ្មី ដែលមានទីតាំងនៅខាងជើងផ្សារចាស់នោះ គឺតម្រូវឲ្យពួកគាត់បង់ថ្លៃឈ្នួលតូប១ឆ្នាំដល់ទៅ៤០០$សម្រាប់តូប១ ហេតុនេះពួកគាត់មិនចេញទៅណាទេ។
ប្រភពដដែលបានបន្តថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ាបែបនេះ ព្រោះ រយៈពេលកន្លងទៅថ្មីៗនេះ មានការលេចឮព័ត៌មានថា គេលែងឲ្យលក់ដូរ នៅកន្លែងចាស់នេះហើយ គឺទុកដីប្រគល់ជូនវត្ត ដោយតម្រូវឲ្យអាជីវករទាំងអស់គ្នាទៅជួលតូបលក់នៅផ្សារវិនិយោគថ្មី ខណៈកន្លែងលក់បច្ចុប្បន្ន មានទីតាំងឈាងមុខវត្តព្រៃព្នៅ។
យ៉ាងណាលោក កែវ ឈួន មេឃុំព្រៃព្នៅ បានឲ្យដឹងថា គាត់មិនបានដេញប្រជាពលរដ្ឋឲ្យទៅលក់នៅកន្លែងថ្មីទេ វាជាសិទ្ធសេរីភាពរបស់ពួកគាត់ នរណាចង់លក់ក៏ទៅៗ ពីរណាចង់នៅលក់ដូរបន្តកន្លែងចាស់ក៏លក់ទៅ។ចំណែកលោក ហ៊ាន រី ម្ចាស់ផ្សារវិនិយោគថ្មីបានឲ្យដឹងថា លោក មិនបង្ខំឲ្យអ្នកលក់ដូរទាំងអស់ចេញពីផ្សារចាស់នោះទេ។បើពួកគាត់ចង់លក់កន្លែងណាក៏លក់ទៅតែបើសិនអាជីករណាមកជួលតូបផ្សារថ្មីរបស់លោក គឺ១តូបតម្លៃ៤០០$ រយៈពេល១ឆ្នាំ តែបើចង់បង់មុន៣ឆ្នាំមុន គាត់និងហ្វ្រីជូនថែម១ឆ្នាំផងដែរ។