Galaxy Note 9 ជា​ទូរសព្ទទំហំ ៥១២ GB តម្លៃថោកជាងគេក្នុងលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Galaxy Note 9 ជា​ទូរសព្ទទំហំ ៥១២ GB តម្លៃថោកជាងគេក្នុងលោក

12/08/2018
បច្ចុប្បន្ន​នេះ​ស្មាតហ្វូនមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ​ ៥១២ GB មាន​​ត្រឹម​តែ ៣ ម៉ូដែល​ប៉ុណ្ណោះ​ ដោយ​ក្នុង​នោះ​រួម​មាន​ Galaxy Note 9, Huawei Mate RS Porsche Design និង Oppo Find X Lamborghini។
ក្នុង​ចំណោម​ស្មាតហ្វូន​ទាំង ៣ នេះ Galaxy Note 9 មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ ដោយ​មាន​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ ១ ២៥០ ដុល្លារ ហើយ​មាន​ RAM ទំហំ​ ៨ GB ទៀត​ផង។ ចំណែក​ Mate RS Porsche Design មាន​តម្លៃ​ ២ ៥០០ ដុល្លារ​ ជា​មួយ​ RAM ទំហំ​ ៦ GB។
Oppo Find X Lamborghini ដែល​មា​ន RAM ទំហំ​ ៨ GB អម​នឹង​អង្គ​ផ្ទុក​ទំហំ​ ៥១២ GB មាន​តម្លៃ​ ១ ៥០០ ដុល្លារ។ ក្រៅ​ពី​ស្មាតហ្វូន​ទាំង​បី គេជឿថាឆាប់ៗនេះ Asus ក៏​នឹង​បញ្ចេញ​ស្មាតហ្វូន​មាន​ទំហំ​ ៥១២ GB ដែល​ជា​ម៉ូដែល ROG ដោយ​តម្លៃ​របស់​វា​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ៕


ប្រភព៖ vnexpress