Huawei បង្ហោះ​រូប​មួយ​សន្លឹក​ ដូច​ចង់​បញ្ឈឺ Samsung - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei បង្ហោះ​រូប​មួយ​សន្លឹក​ ដូច​ចង់​បញ្ឈឺ Samsung

12/08/2018
ខណៈ​ដែល​ Samsung កំពុង​ប្រើ​ប្រាស់​ Galaxy Note 9 ដើម្បី​វាយ​ប្រហារ​ Apple ក្រុមហ៊ុន Huawei ឯណេះវិញ​បាន​ប្រើ​យុទ្ធសាស្ត្រដូចគ្នា​ដើម្បីវាយប្រហារ​ Samsung។
Huawei បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជា​រូបភាព​ Huawei P10 ដាក់​ផ្ទឹម​នឹង P20 Pro ដោយ​មាន​ភ្ជាប់​មក​នូវ​​អក្សរ​មួយ​ឃ្លា​មាន​ន័យ​ថា ៖ "នេះទើបហៅ​ថា​​ការ​ Upgrade នៃ​ជំនាន់​ពិតៗ"។
ជា​មួយ​រូបភាព​នេះ​ក៏​មាន​នូវ​ Caption ដែល​មាន​អត្ថន័យ​ថា ៖ "យើង​បាន​បោះ​ជំហាន​យ៉ាង​ធំ ពេល​ប្រកាស​ចេញ​ P20 Pro យើង​បាន​ធ្វើ​ការ​ Upgrade ពិតៗ ដែល​នឹងផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃដូច​ជា​កាមេរ៉ា ៣ គ្រាប់ កម្រិត ៤០ MP, អាច​ Zoom បាន​ ៥ ដង និងច្រើនទៀត។ ស្រមៃមើល​ថាបន្ទាប់មកទៀតនឹងមានអ្វី?"។

ត្បិត​ថា Huawei មិន​បាន​លើកឡើងពី Samsung ឬ Galaxy Note 9 ប៉ុន្តែ​ការ​ជ្រើស​រើស​ពេល​វេលាដើម្បី​បង្ហោះ​រូប​នេះ បាន​បង្ហាញ​ច្បាស់​​ថា​ចង់​ឌឺដង​ឲ្យ Samsung៕


ប្រភព៖ PhoneArena