​សង្រ្គាមពាក្យសម្ដីរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្ដើមផ្ទុះឡើងវិញ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​សង្រ្គាមពាក្យសម្ដីរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្ដើមផ្ទុះឡើងវិញ?

12/08/2018
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់កូរ៉េខាងត្បូងថាជាអ្នកទទួលខុសត្រូវចំពោះភាពយឺត យ៉ាវនៃការអនុវត្តតាមការព្រមព្រៀង នៅក្នុងសេចក្ដីថ្លែងការណ៍រួម Panmunjom ដែលបានធ្វើឡើងរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីខែមេសា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន សារព័ត៌មានកូរ៉េខាងជើង Uriminzokkiri បានលើកឡើងដូច្នេះថា៖ «អស់រយៈពេលជាង១០០ថ្ងៃ មកនេះ ពោលគឺគិតចាប់តាំងពីសេចក្ដីថ្លែងការណ៍រួម Panmunjom ត្រូវបានអនុម័តនៅថ្ងៃទី២៧ ខែមេសាមក គ្មានភាពរីកចំរើន ឬលទ្ធផលអ្វីទាល់តែសោះ... ហើយនេះគឺជាការទទួលខុសត្រូវរបស់កូរ៉េខាងត្បូង ដ្បិតទីក្រុងសេអ៊ូល បានចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង»
គួរជម្រាបថា ការលើកឡើងខាងលើរបស់សារព័ត៌មានកូរ៉េខាងជើង Uriminzokkiri កើតមានឡើងចំពេលមានការព្រួយបារម្ភថា ភាពតានតឹងអាចនឹងផ្ទុះឡើងសាជាថ្មីនៅលើឧបទ្វីបកូរ៉េ ក្រោយការចេញរបាយការណ៍ជាបន្តបន្ទាប់ថាទីក្រុងព្យុងយ៉ាងនៅតែបន្ត លួចលាក់អភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត គេក៏សង្កេតឃើញដែរថាទាំងកូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចោទប្រកាន់គ្នាជាញឹកញប់ក្នុងមួយរយៈពេលចុងក្រោយនេះ ទាក់ទិននឹងការមិនអនុវត្តតាម អ្វីដែលបានព្រមព្រៀងគ្នារវាងមេដឹកនាំរបស់ពួកគេ៕