នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យជំនះលើសលប់ ក្នុងការបោះឆ្នោត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យជំនះលើសលប់ ក្នុងការបោះឆ្នោត

09/08/2018
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីរបបយោធាថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានផ្ញើសារលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ និងការគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី០៦ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីថៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត»។

លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានបង្ហាញជំនឿចិត្តទៀតថា លោកជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងអាណត្តិថ្មីរបស់ សម្តេចតេជោ ប្រទេសកម្ពុជានឹងបន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។ លោកសូមអបអរសាទរផងដែរចំពោះសម្តេចតេជោ និងអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ចំពោះការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យខាងលើ។
នាយឧត្តមសេនីយ៍ ប្រាយុទ្ធ បានបញ្ជាក់ថា៖ «ប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធ សូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងពីរ។ សូមសម្តេចតេជោ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»

សូមជំរាបថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ចុងខែកក្កដា។ ការបោះឆ្នោតនេះ មានការចូលរួមដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។

សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្ត ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥តែម្តង៕