សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារីកចម្រើនដូចសព្វថ្ងៃ គឺដោយសារបាតដៃខ្មែរយើងរួមគ្នា គ្មានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរយើងនោះទេ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារីកចម្រើនដូចសព្វថ្ងៃ គឺដោយសារបាតដៃខ្មែរយើងរួមគ្នា គ្មានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរយើងនោះទេ!

09/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែសីហានេះ បានបង្ហោះសារតាមរយៈ Facebook ដោយសម្តេចលើកឡើងថា ការរីកចម្រើនលូតលាស់របស់កម្ពុជាដូចសព្វថ្ងៃនេះ ដោយសារខ្មែរនិងខ្មែររួបរួមគ្នា មិនមែនបរទេសជួយយើងនោះទេ ហើយបរទេសក៏មិនស្រឡាញ់ខ្មែរ ជាខ្មែរស្រឡាញ់ខ្មែរនោះដែរ។

ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណដល់បងប្អូនជូនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ព្រោះថាសម្តេចតែម្នាក់ឯងមិនអាចធ្វើបានទេ ប្រសិនបើគ្មានការចូលរួមពីបងប្អូនជនរួមជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «កម្ពុជាទើបមានពេលពេញលេញអភិវឌ្ឍន៍ប្រទេស ក្នុងរយៈពេល២០ឆ្នាំមកនេះ។ កម្ពុជាបានកើនពី៥លានមកជិត១៦លាននាក់ ហើយកំពុងរីកលូតលាស់មកទល់សព្វថ្ងៃ គឺដោយសារបាតដៃខ្មែរយើងរួមគ្នា ព្រោះថាគ្មានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរយើងនោះទេ។

អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពាសិន្តិភាពនិងការអភិវឌ្ឍ ខ្ញុំម្នាក់ឯងក៏មិនអាចធ្វើបានដែរ ប្រសិនបើគ្មានការចូលរួមពីបងប្អូន និងកូនក្មួយទាំងអស់គ្នា។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណបងប្អូនកូនក្មួយទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន»