ក្តៅគគុក! តុលាការអេហ្ស៊ីប «ផ្តន្ទាទោស​ប្រហារជីវិត​មនុស្ស​៤៥នាក់» ដែលបាន​បង្កអំពើហិង្សា​សម្លាប់មនុស្ស​០៣នាក់ កាលពី​០៦ឆ្នាំ​មុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! តុលាការអេហ្ស៊ីប «ផ្តន្ទាទោស​ប្រហារជីវិត​មនុស្ស​៤៥នាក់» ដែលបាន​បង្កអំពើហិង្សា​សម្លាប់មនុស្ស​០៣នាក់ កាលពី​០៦ឆ្នាំ​មុន!

09/08/2018
(គែរ)៖ តុលាការឧក្រិដ្ឋកម្ម​នៃប្រទេស​អេហ្ស៊ីប បាន​សម្រេចផ្តន្ទាទោសប្រហារជីវិត​មនុស្ស ៤៥នាក់ ជុំវិញការ​សម្លាប់បុគ្គល ០៣រូប នៅ​ក្នុង​ការផ្ទុះអំពើហិង្សាដោយអាវុធ នៅខេត្តអាហ្សង់ឌ្រា (Alexandria) ភាគខាងជើង​​ប្រទេស​កាលពី ០៦ឆ្នាំមុន។ នេះបើតាមការ​ដកស្រង់ការផ្សាយ​​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
​​មនុស្ស ០៤នាក់ ​ក្នុងនោះ​អ្នក​ត្រូវ​ប្រហារជីវិត​ខាងលើ កំពុងស្ថិតក្រោម​ការឃុំឃាំង ខណៈ​៤១នាក់ផ្សេងទៀត ត្រូវបានកាត់ទោស​​ដោយ​​កំបាំងមុខ។ សំណុំរឿងនេះ គឺបានកើត​មានឡើងតាំង​តែពីឆ្នាំ២០១២ មកម្ល៉េះ នៅពេលដែល​អំពើហិង្សា​ដ៏ធំមួយ បានផ្ទុះឡើង​រវាង​​ក្រុម​គ្រួសារ​​ពីបក្ស ​ដែលមានប្រើប្រាស់​​កាំបិត កាំភ្លើង និង​ដបភ្លើង រហូតបណ្តាល​ឲ្យមនុស្ស ០៣នាក់បាត់បង់ជីវិត។
គួរជម្រាបថា អំពើហិង្សា​អាក្រក់ៗ​បានបន្ត​កើនឡើង នៅក្នុង​ប្រទេស​អេហ្ស៊ីប ដោយសារតែ​រីកសាយ​ភាយ នៃការប្រើប្រាស់កាំភ្លើង ​​​និង​កាំបិត-ដាវ​ដោយសេរី ជាពិសេស​នៅតាមតំបន់​ក្រីក្រ​អាណាធិបតេយ្យ និងដាច់ស្រយាល។ តួយ៉ាងកាល​ពី​​ប៉ុន្មានថ្ងៃមុន​មនុស្សបីនាក់​បានស្លាប់ នៅក្នុងការបាញ់​ប្រហារគ្នា​រវាងគ្រួសារ​​ចំនួនពីរ​​ដោយសារជម្លោះ​រឿងដីធ្លី នៅខេត្ត​ញូវ៉ាល់ឡេ (New Valley) ភាគនិរតី​អេហ្ស៊ីប៕