ទីបំផុត​លោក Iván Duque ស្បថឡើង​កាន់តំណែងជា​ប្រធានាធិបតី​ទី ៦០ របស់ប្រទេសកូឡុំប៊ី​ជាផ្លូវការ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​លោក Iván Duque ស្បថឡើង​កាន់តំណែងជា​ប្រធានាធិបតី​ទី ៦០ របស់ប្រទេសកូឡុំប៊ី​ជាផ្លូវការ!

08/08/2018
(កូឡុំប៊ី)៖ ប្រធានាធិបតី​ជាប់ឆ្នោត​លោក អ៊ីរ៉ាន ឌូកេ (Iván Duque) បានស្បថចូល​កាន់ដំណែងជាផ្លូវការហើយ ក្នុងនាមជា​ប្រធានាធិបតីទី ៦០ របស់​ប្រទេសកូឡុំប៊ី​នៅថ្ងៃអង្គារ​សប្ដាហ៍ (ពេលវេលានៅ​ក្នុងតំបន់អាមេរិកខាងត្បូង)។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងពិធីស្បថកាន់តំណែង ក្រោយឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែមិថុនា លោក Duque បានអះអាងថា លោកនឹងបង្កើន​កិច្ចខិតខំប្រឹងប្រែង​លុបបំបាត់អំពើពុករលួយ ក៏ដូចជាអភិវឌ្ឍ​ន៍សេដ្ឋកិច្ចជាតិ ព្រមទាំងសន្យាផងដែរថា​ នឹងផ្លាស់ប្ដូរ កិច្ចព្រមព្រៀងសន្តិភាព​ជាមួយក្រុម​ឧទ្ទាម Farc។
ពិធីស្បថកាន់​ដំណែងរបស់អតីត​មេធាវីវ័យ ៤២ឆ្នាំ រូបនេះ​បានប្រព្រឹត្តទៅក្រោម ការដាក់ពង្រាយ​កងកម្លាំងច្រើន​ជាង ១២,០០០នាក់ នៅក្នុង​រដ្ឋធានី បូហ្គោតា (Bogota) ជាទីដែលអាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កូឡុំប៊ី បាន​ហាមឃាត់ការបង្ហោះ​យន្ដហោះដ្រូន បន្ទាប់ពីមានការ​វាយប្រហារដោយ​យន្ដហោះដ្រូន ប៉ុនប៉ងធ្វើឃាត​ប្រធានាធិបតីវេណេស៊ុយ​អេឡា កាលពីចុងសប្ដាហ៍​កន្លងទៅ។
គួរបញ្ជាក់ថា ការឡើងស្បថ​កាន់តំណែងជាប្រធានាធិបតី​កូឡុំប៊ីថ្មីលោក Iván Duque ធ្វើឡើងនៅចំពេល​កូឡុំប៊ីកំពុងមាន​ភាពតានតឹង ជាមួយអ្នកជិត​ខាងរបស់ខ្លួននោះ​គឺវេណេស៊ុយអេឡា បន្ទាប់ពីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចោទប្រកាន់ថា​ប្រធានាធិបតីផុត​អាណត្តិកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស ជាអ្នកនៅពីក្រោយ​ការប៉ុនប៉ងធ្វើឃាត​រូបលោក។ មិនតែប៉ុណ្ណោះ​លោក ម៉ាឌូរ៉ូ ថែមទាំង សន្យាទៀតផងថា នឹងបញ្ចេញភស្ដុតាង​ក្នុងពេលឆាប់ៗនេះ​បើទោះ​ជាលោក សាន់តូស បដិសេធ​ការចោទប្រកាន់​ទាំងនេះក៏ដោយ៕