ហាង អឹម ដឺ បេស​ហ្វូត (PUB) ក្រុង​តាខ្មៅ​បង្ករ​អសន្តិសុខ​វាយ​គ្នា​ស្ទើរ​ជា​រៀងរាល់​យប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហាង អឹម ដឺ បេស​ហ្វូត (PUB) ក្រុង​តាខ្មៅ​បង្ករ​អសន្តិសុខ​វាយ​គ្នា​ស្ទើរ​ជា​រៀងរាល់​យប់!!!

08/08/2018
កណ្តាល៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បង្ករ​ដោយ​យុវជន​ពីរ​ក្រុម​បាន​ចូល​ផឹកស៊ី​នៅ ហាង អឹម ដឺ បេស​ហ្វូត (PUB) ក្រុង​តាខ្មៅ ហើយ​បាន​ទាក់​មាត់ ឌឺដង​ដាក់គ្នា ក៏​បើកឆាក​ប្រយុទ្ធ គប់​កែវ​បណ្តាល​អោយ​យុវជន​ម្នាក់​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន និង​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ ។​
ហេតុការណ៍​បង្ករ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង ហាង អឹម ដឺ បេស​ហ្វូត (PUB) ស្ថិត​នៅ​ក្រោយ​វិទ្យាល័យ​សេរីភាព ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម វិ​ថៃ ភេទ​ប្រុស​ ​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូ​រកេត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ចំណែក​ក្រុម​បង្ករ​មាន​គ្នា​ច្រើន​មិន​ទាន់ ស្គាល់​អត្តសញ្ញាណ​ដែរ​។​សាក្សី​នៅក្បែរ​កន្លែង​កើតហេតុ​បាន​បង្ហើប​អោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​យុវជន​ពីរ​ក្រុម ដោយ​ក្រុម​ជនរងគ្រោះ​មាន​គ្នា​៣​នាក់ និង​ក្រុម​ជន​បង្ករ​មាន​គ្នា​ច្រើន​បាន​មក​ចូល​ផឹកស៊ី​នៅ​ហាង​ខាងលើ ។

លុះ​មួយសន្ទុះ​ក្រោយមក​ក្រុម​ទាំងពីរ​បាន​មើលមុខ​គ្នា និយាយ​ឌឺដង​ដាក់គ្នា ក៏​ទាក់​មាត់ ទាក់​សម្តី​គ្នា ស្រាប់តែ​ក្រុម​ទាំងពីរ​បាន​បើកឆាក​ប្រយុទ្ធ​គ្នា ដោយ​យក​កែវស្រា ទាញ​គប់​គ្នា ហើយ​បាន​វាយ​គ្នា​ទៅវិញទៅមក ដោយ​ក្រុម​ជន​បង្ករ​បាន​ព្រួត​គ្នា វាយ​និង​គប់​កែវ​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្តាល​អោយ​បុរស​ម្នាក់​បែកក្បាល រយះ​ជាច្រើន​កន្លែង ហូរឈាម​ស្រោច​ពេញ​ខ្លួន បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​។

បន្ទាប់​មក​ក្រុម​ជន​បង្ករ​បាន​ឡើង​លើ​ម៉ូតូ​នាំគ្នា​ជិះ​រត់​គេចខ្លួន​បាត់ មុន​សមត្ថ​កិច្វ​មកដល់​កន្លែងកើតហេតុ​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។ រីឯ​ក្រុម​ជនបង្ករ​សមត្ថ​កិច្វ​កំពុង​ធ្វើការ​ស្រាវជ្រាវ​ចាប់យ​ក​មក​សួរនាំ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។

​ពាក់ព័ន្ធ​និង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ថា ទីតាំង​ហាង អឹម ដឺ បេស​ហ្វូត (PUB) បង្ករ​ហិង្សា​វាយ​គ្នា​ស្ទើរ​ជា​រៀងរាល់​យប់​តែ​ម្តង ពេល​ដែល​ចាប់ផ្តើម​បើក​ហាង​នោះ ហើយ​បើ​និយាយ​ពី​សម្លេង​វិញ គឺ​ក្រុម​ម្ចាស់​ហាង​ទាំងនោះ​បើក​សម្លេង​លឺៗ​រក​តែ​ពួកគាត់​ដេក​ពុំ​បាន​ទេ​។ ពួកគាត់​បាន​សំណូមពរ​ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​មាន​វិធានការ​កុំអោយ​មាន​ការ​វាយតប់​គ្នា និង​សុំ​អោយ​ម្ចាស់​ហាង​អស់ទាំងនោះ​បើក​សម្លេង​តិចៗ​ផង ។

​សូម​រំលឹក​ថា នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅក្នុង​ហាង អឹម ដឺ​បេស ហ្វូត ក្រុមក្មេងស្ទាវ​ពីរ​ក្រុម​បាន​ផឹកស៊ី​នៅ​ក្នុង​ហាង បាន​បង្ករ​ជម្លោះ​វាយតប់​គ្នា​ទៅវិញទៅមក បង្ករ​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក្រុង​តាខ្មៅ ចុះ​ទៅ​ជួយ​អន្តាគ​មន៍​ភ្លាមៗ​។​

​ស្របពេល​នោះ​ម្ចាស់​ហាង​បាន​ហៅ ភាគី​ក និង​ភាគី​ខ មក​ផ្សះផ្សារ​ជម្លោះ​តែ​ភាគី​ទាំងសងខាង​មិន​បាន​ស្តាប់​តាម​អ្វី​ដែល​ម្ចាស់​ហាង​សំណូមពរ​នោះទេ ក៏​បង្ករ​ជម្លោះ​វាយតប់​គ្នា ផ្អើល​អ្នកផឹកស៊ី​(​ភ្ញៀវ​)​រត់​ពេញ​ហាង ទើប​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​។ក្រុម​ទាំង​ពីរ​ត្រូវបាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នាំយកមក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ ។