រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក មិនគួរឱ្យទុកចិត្តទាល់តែសោះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក មិនគួរឱ្យទុកចិត្តទាល់តែសោះ!

31/07/2018
(ឡុងដ៍)៖ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក Abdolreza Rahmani Fazli បាននិយាយនៅថ្ងៃអង្គារនេះថា អ៊ីរ៉ង់មិនអាចជឿជាក់លើ
សហរដ្ឋអាមេរិក ក្នុងនាមជាដៃគូចរចាឡើយ ខណៈប្រទេសទាំងពីរកំពុងព្រមានចាត់វិធានការសងសឹកដាក់គ្នាទៅវិញទៅមក ទាក់ ទិននឹងវិស័យប្រេង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងប្រាប់សារព័ត៌មានអ៊ីរ៉ង់ Fars លោក Abdolreza បានគូសបញ្ជាក់ដូច្នេះថា៖«សហរដ្ឋអាមេរិក ពិតមិនគួរឱ្យទុកចិត្តទាល់តែ សោះ...ដូច្នេះតើធ្វើដូចម្ដេចអាចឱ្យយើងជឿជាក់លើប្រទេសមួយនេះបាន នៅពេលដែលពួកគេបានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរដោយឯកតោភាគី»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Abdolreza ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាលោកអាចនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌទុក ជាមុន៕